ខឹងប្រពន្ធឲ្យលុយម្តាយខ្ចីមិនប្រាប់កាប់ឪពុកក្មេករបួសធ្ងន់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ អំពើហិង្សាក្នុងគ្រួសារ បង្កឡើងដោយបុរសជាកូនប្រសាបានយក កាំបិតកាប់ឪពុកក្មេកបណ្តាលឲ្យរងរបួស ធ្ងន់ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរបង្អែកស្រុកធ្វើឲ្យមានការ ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅភូមិ យាយស ឃុំទន្លេបិទ ស្រុក-ខេត្តត្បូងឃ្មុំ ។

លោក ប៉ន ស៊ាងហ៊ី នាយប៉ុស្តិ៍នគរ បាលទន្លេបិទបានឲ្យដឹងថា កូនប្រសាដែល ប្រើអំពើហិង្សាទៅលើឪពុកក្មេកឈ្មោះ ប៉េង រ៉ានី អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំកើត ហេតុខាងលើ ។ ចំណែកឪពុកក្មេករងគ្រោះ ឈ្មោះ អ៊ុក ឃីម អាយុ៤៨ឆ្នាំ រស់នៅភូមិ- ជាមួយគ្នា រងរបួសត្រង់ខ្នងខាងស្តាំ ។

ប្រភពព័ត៌មានពីក្រុមគ្រួសារជនរង គ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញឈ្មោះ ប៉េង រ៉ានី (កូនប្រសា)បាន សួរប្រពន្ធរឿងបាត់លុយអស់ចំនួន១០ម៉ឺន រៀល ។ ពេលនោះប្រពន្ធបានឆ្លើយថា ” លុយនេះខ្ញុំបានឲ្យម្តាយខ្ចីអស់ហើយ”។ ឮ ដូច្នេះបុរសជាប្តីខឹងយ៉ាងខ្លាំងបានស្តីឲ្យ ប្រពន្ធថា “ឲ្យលុយម្តាយខ្ចីមិនប្រាប់ខ្លួនជា ប្តីឲ្យដឹងសោះ” ហើយបានស្តីបន្ទោសប្រពន្ធ ម្តងហើយម្តងទៀត ។ ឃើញដូច្នេះឪពុក ក្មេក(ជនរងគ្រោះ)បានស្តីឲ្យកូនប្រសាថា រឿងលុយប៉ុណ្ណឹងចាំបាច់ស្រែកឡូឡាធ្វើអី បើគេខ្ចីគេគង់តែសង់ទេ ។ ដោយខឹងប្រពន្ធ ផង ខឹងឪពុកក្មេកនិយាយដូច្នេះផងជនដៃដល់ក៏ទាយយកកាំបិតកាប់ឪពុកក្មេកពី ក្រោយខ្នងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរត្រូវ ក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យភ្លាមៗ។

លោកនាយប៉ុស្តិ៍ទន្លេបិទបានបញ្ជាក់ ថា ជនដៃដល់ជាកូនប្រសាត្រូវបានសមត្ថ កិច្ចឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕

IMG-20160513-WA0006

IMG-20160513-WA0004

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print