កម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌដង្កោ​ ឃាត់ខ្លួនជនសង្ស័យពីរនាក់កាច់​ ក​ ម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖​ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល០០ និង៤០នាទី កម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដល់ចំណុចផ្លូវបេតុង ក្បែររបងសាលាកសិកម្មចំការដូង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនបាន ជនសង្ស័យចំនួន០២នាក់: ១/-ឈ្មោះ ពៅ សុភាព ភេតប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ២/-ឈ្មោះ រ៉ន ម៉េងឡុង ភេទប្រុស អាយុ១៩ឆ្នំា មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្រុងតាខ្មៅ ខេត្តកណ្តាល ។

រួមនិងវត្ថុតាងសោរកាច់កម៉ូតូចំនួន០១ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ ដង្កោតាមនីតិវិធីច្បាប់ ។

ក្រោមការបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការ បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពប្រាប់ សមត្ថកិច្ចអំពីកន្លែងបក្ខពួករបស់គេចំនួន០៣នាក់ទៀត ថ្ងៃខែឆ្នាំដដែល វេលាម៉ោងប្រហែល០៨ និង០០នាទី សមត្ថកិច្ចយើងក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ជនសង្ស័យចំនួន០៣នាក់ទៀត: ១/-ឈ្មោះ យ៉ន សុភាព ហៅ ង៉ុយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ២/-ឈ្មោះ ហួត សីហា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ៣/-ឈ្មោះ ស សុភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

រួមនិងវត្ថុតាង៖ ១/-ម៉ូតូម៉ាកវ៉េវ អាល់ហ្វា ពណ៌ស្លាបកំភេន ពាក់ស្លាកលេខ មានលេខតួ RLHHC09047 Y35 0627 មានលេខម៉ាស៊ីន HC09E-5450760 ចំនួន០១គ្រឿង ២/-ម៉ូតូម៉ាកសេ១០០កូរ៉េពណ៌ ក្រហមគ្មានស្លាកលេខ និងលេខតួលេខម៉ាស៊ីន (ម៉ូតូចាស់)
៣/-ម៉ាស៊ីនបូមទឹកចំនួន០១គ្រឿង ត្រង់ចំណុចផ្ទះជួលភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ៕​

image

image

image

ដោយ៖​ នគរបាលខណ្ឌ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print