រថយន្តច្នៃដាច់ក្រឡេធ្លាក់ចួលប្រឡាយរងរបួសធ្ងន់២នាក់នឹងស្លាប់១ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្សពីនាក់រងរបួសធ្ងន់ចំណែកម្នាក់ទៀតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យដោយសាររថរយន្តច្នៃ​មួយគ្រឿងដាច់ក្រឡេរេចង្កូតធ្លាក់ផ្លូវកាលពីម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ សូ ចិន្តា ភេទប្រុស អាយុ៣០ឆ្នាំ រងធ្ងន់របួសបាក់ភ្លៅឆ្នេង និងទី២-ឈ្មោះ តឿ សូរ ភេទប្រុស អាយុ៥៥ឆ្នាំ រងរបួសធ្ងន់បាក់ភ្លៅស្ដាំ និងទី៣-ឈ្មោះ ជួន ដារ៉ា ភេទស្រី អាយុ៥៤ឆ្នាំ ស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ ។

ប្រភបន្តថា មុនកើតហេតុរថយន្តច្នៃត្រូវម្ចាស់បើកបរពីកើតទៅលិចជាលក្ខណៈក្រុមគ្រួសារឆ្ពោះទៅផ្ទះនៅក្នុងភូមិព្រៃគុប សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តច្នៃដាច់ក្រឡេក៏រេចង្កូតធ្លាក់ប្រឡាយបណ្ដាលឪ្យរងរបួសធ្ងន់បីនាក់ តែជាអកុសល្យស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មមន្ទីរពេទ្យបង្អែកស្រុកមង្គលបុរី។

ចំណែករថយន្តច្នៃត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកអូរជ្រៅដើម្បីរក្សាទុក្ខឲ្យយម្ចាស់វិញព្រោះមិនបង្ករផលប៉ពាល់ដល់ទ្រព្យសម្បត្ថិអ្នកដទៃទេ៕

IMG-20160513-WA0005

1

56f6bced-b862-493c-82f5-472d807e3085

ដោយ៖ វណ្ណា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print