កម្លាំងនគរបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ពីបទប៉ុនប៉ងប្រព្រឹត្តអំពើលួច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៥នាក់ត្រូវកម្លាំងនគរបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ក្រោយពីធ្វើសកម្មភាពជាក់ស្ដែងប៉ុនប៉ងប្រព្រឹត្តអំពើលួចនៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវបេតុងច្រកចូលសាលាកសិកម្មចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

មន្ត្រីនគរបានព្រហ្មខណ្ឌដង្កោបានឲ្យដឹងថា នៅវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦  កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដល់ចំណុចផ្លូវបេតុងក្បែររបងសាលាកសិកម្មចំការដូង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ទី១-ឈ្មោះ ពៅ សុភាព ភេតប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី២-ឈ្មោះ រ៉ន ម៉េងឡុង ភេទប្រុស អាយុ១៩ឆ្នំា មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្រុងតាខ្មៅ ខេត្តកណ្តាល រួមនិងវត្ថុតាងដូចជា សោរកាច់.កម៉ូតូ១ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចអំពីកន្លែងបក្ខពួករបស់គេដែលជាអ្នកទទួលទិញម៉ូតូ ហើយនៅវេលាម៉ោង៨ព្រឹកសមត្ថកិច្ចយើងក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ទៀត ទី១-ឈ្មោះ យ៉ន សុភាព ហៅង៉ុយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាអ្នកទទួលទិញម៉ូតូ) ទី២-ឈ្មោះ ហួត សីហា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី៣-ឈ្មោះ ស សុភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ ទាំងពីរនាក់នេះស្ថិតនៅក្នុងវង់ប្រតិបត្តិការ រួមនិងវត្ថុតាងមាន ម៉ូតូម៉ាកវ៉េវ អាល់ហ្វា ពណ៌ស្លាបកំភេន គ្មានស្លាកលេខ មានលេខតួ RLHHC 09047  Y35  0627 មានលេខម៉ាស៊ីន HC09E-5450760 ចំនួន០១គ្រឿង និងទី២-ម៉ូតូម៉ាកសេ ១០០កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ និងលេខតួលេខម៉ាស៊ីន (ម៉ូតូចាស់) ទី០៣ ម៉ាស៊ីនបូមទឹកចំនួន០១គ្រឿង  ត្រង់ចំណុចផ្ទះជួលភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ រាជធានីភ្នំពេញ រួចយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

IMG_4037

IMG_4038

IMG_4039

IMG_4036

ដោយ៖ ជីម ភារ៉ា ដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print