ក្រតែទ្រព្យសម្បត្តិ​ អាក្រក់តែរូប​ និងគ្មានសំលៀកបំពាក់ហឺុហារ​ តែបុរសម្នាក់នេះចំណាយពេលម្តងៗច្រើនម៉ោងជួយសម្រួលចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖​ លោកពូម្នាក់នេះប្រៀបបាននឹងប៉ូលីសចរាចរណ៍ នៅតំបន់ផ្សារតូចទួលសង្កែ​ ទីកន្លែងធ្លាប់ស្ទះចរាចរណ៍ដ៏ណែនតាន់តាប់​ ម្យ៉ាងទៀត បើទោះបីជាគាត់មានស្លៀកត្រឹមតែកន្សែងយ៉ាងកញ្ចាស់មួយនេះក្តី​ រាល់ថ្ងៃខ្ញុំឃើញគាត់មមាញឹកនឹងការងារនេះគួរអោយ​ គោរពស្រឡាញ់អាណិតគាត់ខ្លាំងមែន។

យុវជន​ សុផល​ ពិទូរ​ ជានិស្សិតបរិញ្ញាប័ត្ររងឆ្នាំទី២​ នៃសកលវិទ្យាល័យ​IPPU បាននិយាយបែបនេះជាមួយនិងមិត្តភ័ក្រ្តរបស់គេ​ ដោយការពេញចិត្តទង្វើល្អបុរសនេះនៅតាមទីសាធារណៈ។ យុវជន​ពិទូរបានបន្តថាៈ​ មើលទៅទឹកចិត្តគាត់មិនរុញរាឡើយក្នុងការជួយសម្រួលចរាចរណ៍រាល់ៗថ្ងៃ មានពេលព្រឹក​ ​និងពេលរសៀល ខណះមានសភាពកកស្ទះចរាចរណ៍ នេះជាទឹកចិត្តដ៏ល្អកម្ររកបានសម្រាប់អ្នកលះបង់ ពេលវេលាសម្រាប់អ្នកដទៃ។

យុវជន​ សុផល​ ពិទូរ​ លើកឡើងថាៈ​ ខ្ញុំបានលើកទឹកចិត្តគាត់ក្នុងអារម្មណ៍នឹងនាំពីកាយវិការដ៏ល្អនេះទៅកាន់មិត្តភ័ក្រ្តដ៏ច្រើនទៀតបានដឹង​ ដើម្បីអោយឃើញថាៈ​ ខ្មែរមានពូជអំបូរជួយ​ សាមគ្គីគ្នា​ ហើយសូមអោយអ្នកដំណើរដទៃផ្សេងទៀតមេត្តាដាក់ចិត្តផ្តល់ការលើកទឹកចិត្តដល់គាត់ផង៕​

image

image

image

ដោយ៖ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print