លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ចុះពិនិត្យស្ថានភាពទីតាំងស្រះទឹក២កន្លែង ដែលជាអំណោយរបស់លោកស្រីផ្ទាល់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ លោកស្រី ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចុះពិនិត្យស្ថានភាពទីតាំងស្រះទឹក ២កន្លែង ដែលជាអំណោយរបស់លោកស្រីផ្ទាល់ដែលស្រះទី១ មានទំហំ ២០មx៣០ម និងស្រះទី២មានទំហំ ២០មx២០ម សម្រាប់ស្តុកទឹកទុកជូនប្រជាពលរដ្ឋប្រើប្រាស់ នៅស្រុកចន្រ្ទា ខេត្តស្វាយរៀង រួមដំណើរនាពេលនោះមាន ឯកឧត្តមអភិបាលខេត្តស្វាយរៀង មន្ទីរអង្គភាពជំំដនាញពាក់ព័ន្ធជុំវិញខេត្តស្វាយរៀង។

នាឱកាសនោះផងដែរលោកស្រីក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលនៅជុំវិញស្រះ និងអ្នកដែលបានប្រើប្រាស់ទឹកក្នុងស្រះនេះឲ្យចេះថែទាំ និងរក្សាអនាម័យនៅជុំវិញស្រះផង។

ក្នុងឱកាសនោះផងដែរលោកស្រីក៏បានឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ អស់ថវិកា ជាង ៩លានរៀល និងបានឧបត្ថម្ភនូវថវិកាចំនួន ១.០០០ដុល្លារ សម្រាប់ធ្វើរបងព័ទ្ធជុំវិញស្រះទាំងពីរ តាមសំណើររបស់ប្រជាពលរដ្ឋ៕

13239296_233677553677621_1577995517661754666_n

13230232_233677560344287_8581699061438864706_n

13227135_233677653677611_1197834994311809566_n

13179407_233677613677615_2573751348462327553_n

13173977_233677707010939_2296301066064035650_n

13165850_233677693677607_4543846272607617184_n

13239482_233677617010948_7035846730713858930_n

13166057_233677723677604_9058137764231710970_n

13177427_233677643677612_5048375914343796727_n

13151408_233677733677603_6688276446731871895_n

13221516_233677747010935_9147750083653644533_n

ដោយ៖ សុវណ្ណារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print