រថយន្តដឹកប្រេងប្រលៈរថយន្តយីឌុបពីក្រោយធ្លាក់ស្រែសំណាងមនុស្សរងរបួសស្រាលនៅក្រុងបាវិត

ចែករំលែក៖

ស្វាយរៀង៖ មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តដឹកប្រេងប្រលៈរថយន្តយីឌុបពីក្រោយយ៉ាងពេញទំហឹងហើយបន្តធ្លាក់ស្រែសំណាងល្អមនុស្សរួមដំណើរម្នាក់រងរបួសស្រាល។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៨៖១០នាទីព្រឹកថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៥ស្ថិតក្នុងភូមិតាពៅសង្កាត់-ក្រុងបាវិត។ យោងតាមសមត្ថកិច្ចនគបាលក្រុងបាវិតបានអោយដឹងថាចំពោះរថយន្តដឹកប្រងដែលបង្កហេតុយីហោFUJI FORM ពណ៏ស ពាក់ស្លាកលេខស្វាយរៀង3A-0399 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនិងអ្នករួមដំណើរម្នាក់ មានឈ្មោះ ហ៊ុន សុខភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករមានទីលំនៅ ភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល បានធ្វើដំណើរពីលិចមកកើតក្នុងល្បឿនលឿនស្របពេលនោះស្រាប់តែមានរថយន្តយីឌុបម៉ាកFUSO ពណ៏លឿងលាយក្រហម ពាក់ស្លាកលេខស្វាយរៀង 3A-០០៨៧បើកបរដោយឈ្មោះ ម៉ែន សារិត ភេទប្រុសអាយុ៥៥ឆ្នាំមានទីលំនៅ ភូមិកៀនសាំង សង្កាត់-ក្រុងស្វាយរៀងនិងអ្នក រួមដំណើរម្នាក់មានឈ្មោះ សោម វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំរស់នៅក្នុងភូមិឃុំរមាំងថ្កោលស្រុកស្វាយទាបធ្វើដំណើរពីមុខស្របទិសគ្នាហើយបានបង្អង់ល្បឿនយឺតៗធ្វើអោយរថយន្តដឹកប្រេងចាប់ហ្វាំងមិនទាន់ក៏បុកយ៉ាងពេញទំហឹងពីក្រោយលាន់សូរដួចរន្ទះបាញ់ខែចែត្រ រីឯរថយន្តក៏បន្តទៅមុខធ្លាក់ស្រែតែម្ដង។

ក្រោយកើតហេតុអ្នកបើករថយន្តដឹកប្រេងក៏បានលូនចេញពីក្នុងកាប៊ីនរត់គេចខ្លួនបាត់បន្សល់តែអ្នករួមដំណើរម្នាក់នៅនិងកន្លែង។យោងតាមសមត្ថកិច្ចនគរបាលបានប្រាប់ថាមូលហេតុដែលបង្កអោយមានករណីគ្រោះថ្នាក់ចរាចរណ៏នេះដោយសារតែរថយន្តដឹកប្រេងបើកបរក្នុងល្បឿនលឿនខ្វៈការប្រុងប្រយត្ន័រីឯវត្ថុតាងរថយន្តទាំងពីរគ្រឿងត្រុវបានសមត្ថកិច្ចអូសមកកាន់អធិការដ្ឋាននគបាលក្រុងបាវិត ដោះស្រាយបន្តតាមច្បាប់៕

11796239_886991148020675_6553237415995503139_n

11694877_886991361353987_979138626229495265_n

11755756_886991204687336_7396223160277893537_n

...

11751887_886991241353999_7056940091831596706_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print