មន្ដ្រី​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ដ​ព្រះ​សី​ហនុមាន​វិធានការ​ក្រោយ​គេ​ចាក់សំរាម​ចូល​ក្នុង​បឹង​ព្រែក​ទប់​ជា​ប្រភព​ទឹក​ស្អាត

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ មន្ដ្រី​មន្ទីរ​ពាក់ព័ន្ធ​ មួយ​ចំនួន​នៅ​ខេត្ដ​ព្រះ​សីហ​នុ​បាន​ចុះ​ ពិនិត្យ​មើល​ទឹក​បឹង​ព្រែក​ទប់​ក្រោយ​ពី​ មាន​គេ​ចាក់សំរាម​ចូល​ទៅ​ក្នុង​បឹង​និង​ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​រិះគន់​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដែល​មិន​បាន​ទប់ស្កាត់​ចំពោះ​អ្នក​ចាក់សំរាម​ធ្វើ​ឱ្យ​ប៉ះ​ ពាល់​ដល់​ការ​ទាញ​យក​ទឹក​ពី​បឹង​មួយ​នេះ​មក​បម្រើ​ឱ្យ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​ ប្រជាពលរដ្ឋ​នៅ​ក្រុងព្រះសីហនុ​ទាំងមូល​។​

​ការ​ចុះ​ត្រួតពិនិត្យ​និង​មាន​វី​ធាន​ការ​ ទប់ស្កាត់​ចំពោះ​ការ​ចាក់សំរាម​ចូល​ក្នុង​បឹង​ព្រែក​ទប់​នេះ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ ។​ ​

លោក​ ប្រាក់​ ប្រាកដ​ ប្រធាន​មន្ទីរ​ ឧស្សាហកម្ម​និង​សិប្បកម្ម​(​រដ្ឋាករទឹក​)​ ខេត្ដ​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា​ ចំពោះ​ការ​ ចាក់សំរាម​ចូល​ក្នុង​បឹង​ព្រែក​ទប់​ពី​ជន​ មួយ​ចំនួន​នេះ​លោក​នឹង​ដាក់​កម្លាំង​ឃ្លាំ​ មើល​ជា​ប្រចាំ​ដើម្បី​ស្វែងរក​អ្នក​ដែល​ បាន​លួច​ចាក់សំរាម​និង​កាក​សំណល់​ចូល​ ទៅ​ក្នុង​បឹង​ហើយ​ឃាត់ខ្លួន​ចាត់ការ​ទៅ​ តាម​ច្បាប់​ ។​ លោក​បាន​បន្ដ​ថា​ ប្រ​សិន​ បើ​ប្រជាពលរដ្ឋ​ឬ​សមត្ថកិច្ច​ណាមួយ​ ផ្ដល់​ព័ត៌មាន​និង​ប្រាប់​ពី​ជន​ដែល​បាន​ យក​សំរាម​មក​ចាក់​នៅ​ក្នុង​ទឹក​បឹង​ព្រែក​ទប់​ឬ​ក៏​ចាប់ខ្លួន​ជន​នោះ​បាន​លោក​ក៏​នឹង​ផ្ដល់​រង្វាន់​ចំនួន​១០០​ដុល្លារ​ផង​ដែរ​ ។​ ​

គួរ​បញ្ជាក់​ថា​ បឹង​ព្រែក​ទប់​មាន​ ទីតាំង​ឋិត​នៅ​ក្នុង​សង្កាត់​លេខ​៣​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ហើយ​បន្ទាប់​ពី​មាន​គេ​ លួច​ចាក់សំរាម​ចូល​ទៅ​ក្នុង​បឹង​មួយ​នេះ​មក​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ គេ​បាន​សង្កេត​ឃើញ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ក្នុង​នោះ​មាន​មន្ដ្រី​មន្ទីរ​អង្គភាព​រដ្ឋាករទឹក​និង​មន្ដ្រី​មន្ទីរ​បរិស្ថាន​ ខេត្ដ​ព្រះ​សីហ​នុ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ បឹង​មួយ​នេះ​ដែល​ត្រូវ​ជន​មួយ​ចំនួន​លួច​យក​សំរាម​និង​កាក​សំណល់​ចាក់​និង​បោះ​ចូល​ទៅ​ក្នុង​ទឹក​ ។​ ​

គួរ​រំលឹក​ថា​ នៅ​មុន​ពេល​មាន​មន្ដ្រី​ មន្ទីរ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ទៅ​ត្រួត​ ពិនិត្យ​ ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​សម្ដែង​ ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ទៅ​នឹង​បញ្ហា​ សុខភាព​គ្រា​ដែល​ឃើញ​សំរាម​ជា​ច្រើន​ ត្រូវ​បាន​គេ​យក​ទៅ​ចាក់​ក្នុង​កន្ទុយ​ដី​ឡូត៍​ របស់​លោក​ លន់​ សុធី​ ជាប់​បឹង​ព្រែក​ ទប់​ជា​ប្រភព​ទឹក​ស្អាត​នៅ​ក្រុងព្រះសីហនុ​ ជំនួស​ប្រភព​ទឹក​ស្អាត​ស្ទឹង​ក្បាលឆាយ​ បង្ក​ឱ្យ​មាន​ក្លិនស្អុយ​ស្ទើរ​ឈរ​ជិត​ពុំ​បាន​ ។​ ​

លោក​ សា​រ៉េ​ត​ ជា​ប្រជាពលរដ្ឋ​ ម្នាក់​បាន​សម្ដែង​ក្ដី​បារម្ភ​ថា​ បឹង​ព្រែក​ ទប់​ជា​បឹង​ប្រវត្ដិសាស្ដ្រ​ដែល​បាន​ផ្គត់ផ្គង់​ទឹក​ដល់​ប្រជាពលរដ្ឋ​មួយ​ក្រុងព្រះសីហនុ​ ប៉ុន្ដែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​បឹង​ព្រែក​ ទប់​ត្រូវ​រង​ការ​គំរាមកំហែង​ពី​អ្នកមាន​ អំណាច​បាន​វាទ​ចាក់​ដី​លុប​ធ្វើ​ប្លង់​កម្ម​ សិទ្ធិ​ផ្ទាល់ខ្លួន​អស់​ប្រមាណ​៣០​ភាគរយ​ នា​ពេល​បច្ចុប្បន្ន​នេះ​ ។​ អ្វី​ដែល​ពលរដ្ឋ​ នៅ​ខេត្ដ​ព្រះ​សីហ​នុ​ព្រួយបារម្ភ​ជាង​ការ​ ចាក់​ដី​លុប​បឹង​នោះ​គឺ​ជន​អគតិ​មួយ​ ចំនួន​បាន​លួច​ចាក់សំរាម​ចូល​ទៅ​ក្នុង​បឹង​ យ៉ាង​អនាធិបតេយ្យ​ដោយ​ពុំ​ខ្វល់​ពី​ផល​ ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ភ្ញៀវ​ជាតិ​និង​ភ្ញៀវ​អន្ដរជាតិ​ឡើយ​ ៕ ឆ្លាម​សមុទ្រ

IMG-20150724-WA0100

20150724_154554_resized

20150724_154618_resized

...

IMG-20150724-WA0101

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print