ភ្នំពេញ ៖ កាលពីពេលថ្មីនេះៗគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជានិង សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានព្រមាន ទៅលើហាងលក់សម្លៀកបំពាក់ក្រុម កីឡាករកីឡាការិនីជម្រើសជាតិដែល បានយកយីហោ FBT ដើម្បីក្លែងបន្លំលក់ ឱ្យអតិថិជនក្នុងតម្លៃទាបហើយផលិត ផលមិនមានគុណភាពដូច FBT ពិត ប្រាកដ ។
តាមសេចក្ដីជូនដំណឹងរបស់គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យ ដឹងថា បច្ចុប្បន្ននេះមានការក្លែងបន្លំនិង ដាក់លក់សម្លៀកបំពាក់ក្រុមកីឡាបាល់ ទាត់ជម្រើសជាតិក្លែងក្លាយដែលធ្វើឱ្យ ប៉ះពាល់ដល់កម្មសិទ្ធិបញ្ញារបស់ក្រុម ហ៊ុន FBT ដែលបានឧបត្ថម្ភជាផ្លូវការ ដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងបានអនុញ្ញាតឱ្យ NOCC ដាក់លក់ ផលិតផលសម្លៀកបំពាក់ FBT ដែលមាន និមិត្ដសញ្ញាក្រុមកីឡាករកីឡាការិនី ជម្រើសជាតិកម្ពុជាតែមួយគត់ ។
នៅក្នុងសេចក្ដីជូនដំណឹងខាងលើបាន បញ្ជាក់ថា គណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជានឹងរួមសហការជាមួយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងក្រុមហ៊ុន FBT នៅកម្ពុជាចាត់វិធានការ តាមផ្លូវច្បាប់ចំពោះផលិតផលណា ដែលបានតាំងលក់យកយីហោ FBT ក្លែង ក្លាយទាំងអស់ក្នុងពេលឆាប់ៗនេះ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់ក្រុមសារព័ត៌មានថា ថ្មីៗនេះ បានលេចឮបាតុភាពថាមានផលិតផលសម្លៀកបំពាក់ក្រុមកីឡាករជម្រើស ជាតិនិងក្រុមកីឡាករបាល់ទាត់កម្ពុជា ដាក់ស្លាកយីហោ FBT ដោយមិនមាន ការអនុញ្ញាតពីក្រុមហ៊ុន FBT នៅ កម្ពុជា ។
ផ្ទុយទៅវិញហាងមួយចំនួនបាន បោះពុម្ពឯកសណ្ឋានក្រុមកីឡាករបាល់ ទាត់ជម្រើសជាតិដាក់តាំងលក់ផលិត ផលក្លែងក្លាយដើម្បីបន្លំភ្នែកប្រជាពល រដ្ឋកម្ពុជា ។
លោកបានបន្ដទៀតថា គណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជា នឹងសហការជា មួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចាត់ វិធានការតាមផ្លូវច្បាប់ចំពោះផលិត ផលដាក់តាំងលក់ក្លែងបន្លំនៅក្នុងរាជ ភ្នំពេញនាពេលឆាប់ៗនេះហើយ ៕ សារីម