ភ្នំពេញ ៖ នៅក្នុងពិធីបិទការប្រកួត កីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ ជាតិប្រចាំឆ្នាំ២០១៥ដែលបានប្រព្រឹត្ដ ទៅអស់រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ នៅ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាក៏ មានការចូលរួមឧបត្ថម្ភថវិកាចំនួន ៤០០ដុល្លារដល់កីឡាករកីឡាការិនី៨១នាក់ក្នុងន័យចូលរួមចំណែកលើកស្ទួយ វិស័យកីឡានៅប្រទេសកម្ពុជា ។
កញ្ញា សាំង ហួត ប្រធានក្លិបហាត់ ប្រាណហ្គូដថែមបានឱ្យដឹងថា នេះគឺជា ការចូលរួមចំណែកដើម្បីលើកស្ទួយវិស័យ កីឡានៅកម្ពុជាក្នុងនាមប្រជាពលរដ្ឋ ម្នាក់ ។
ប្រធានក្លិបហាត់ប្រាណរូបនេះបាន សំណូមពរដល់ម្ចាស់ក្លិបហាត់ប្រាណទាំង អស់នៅទូទាំងរាជធានីភ្នំពេញ និងទូទាំង ប្រទេសកម្ពុជាឱ្យចូលរួមចំណែកជួយ ដល់វិស័យកីឡា ពីព្រោះនៅឆ្នាំ២០២៣ ខាងមុខកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ក្នុងនាម ប្រជាពលរដ្ឋសូមចូលរួមទាំងអស់គ្នា ដើម្បីអភិវឌ្ឍវិស័យកីឡាឱ្យមានការ រីកចម្រើនឆ្ពោះទៅយកជ័យជម្នះនៅឆ្នាំ ២០២៣ ។
កញ្ញា សាំង ហួត បានបន្ដទៀតថា នៅឆ្នាំក្រោយៗទៀតក្លិបហាត់ប្រាណ របស់នាងខ្ញុំនឹងបន្ដជួយកីឡាផ្សេងៗបន្ថែម ទៀត ខណៈដែលក្លិបហាត់ប្រាណរបស់ខ្ញុំ ក៏នឹងបង្កើតឱ្យមានកម្មវិធីប្រកួតបាល់ទះ បាល់បោះ បាល់ទាត់ និងកន្លែងហ្វឹកហាត់ កីឡាកាយសម្ព័ន្ធផងដែរ ។ លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានឱ្យដឹងថា ឆ្នាំនេះមានក្លិបចូលរួមចំនួន៨ កីឡាករ១០១នាក់ និងកីឡាការិនី៧២នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤ចំនួន ក្លិបថយចុះនិងកីឡាករកីឡាការិនីក៏ថយចុះចំនួន៨នាក់ផងដែរ ។
លោកបានបន្ដទៀតថា ការប្រកួត បានចែកចេញជា២ផ្នែក គឺក្របខ័ណ្ឌក១ និងក្របខ័ណ្ឌក២។ ចំពោះលទ្ធផលចំណាត់ ថ្នាក់ឯកត្ដជនក្របខ័ណ្ឌក២ ចំណាត់ថ្នាក់ លេខ១បានទៅលើកីឡាករ វៃ ភត្ដ្រា មក ពីក្លិបខេមឃីតឃុំខ្វាវ, ចំណាត់ថ្នាក់លេខ ២កីឡាករ មួន សិលាពេជ្រ មកពីក្លិប ខេមឃីតឃុំខ្វាវ និងចំណាត់ថ្នាក់លេខ៣ កីឡាករ ង៉ែត តុលា មកពីក្លិបខេមឃីត ឃុំខ្វាវ ។ ចំណែកឯក្របខ័ណ្ឌក២បុរស លើកម្រាលចំណាត់ថ្នាក់លេខ១បានទៅ លើកីឡាករ វៃ ភត្ដ្រា មកពីក្លិបខេម ឃីតឃុំខ្វាវ, ចំណាត់ថ្នាក់លេខ២កីឡាករ មួន សិលាពេជ្រ មកពីក្លិបខេមឃីតឃុំ ខ្វាវ និងចំណាត់ថ្នាក់លេខ៣កីឡាករ ធឿន សំណាង មកពីក្លិបហ្សាក់កឹះម៉ាញ់។
វិញ្ញាសាឯកត្ដជនក្របខ័ណ្ឌក២ផ្នែក នារីលេង៣ឧបករណ៍ចំណាត់ថ្នាក់លេខ១ កីឡាការិនីី អេត ធានី, លេខ២កីឡាកា រិនី ហេង ម៉ូលីកា ពួកគេមកពីក្លិបហ្សាក់ កឹះម៉ាញ់ រីឯចំណាត់ថ្នាក់លេខ៣កីឡា ការិនី អ៊ន ស្រីនិត មកពីក្លិបគៀនរការ។ វិញ្ញាសាឧបករណ៍ជំនាញផ្នែកនារីក្រប ខណ្ឌក២ចំណាត់ថ្នាក់លេខ១បានទៅលើ កីឡាការិនី អ៊ន ស្រីនិត មកពីក្លិបគៀន រកា, ចំណាត់ថ្នាក់លេខ២កីឡា ការិនីី អេត ធានី និងចំណាត់លេខ៣ កីឡាកា រិនី ហេង ម៉ូលីកា ពួកគេមកពីក្លិបហ្សាក់ កឹះម៉ាញ់ ។
ចំណែកឯវិញ្ញាសាប្រកួតឧបករណ៍ ជំនាញក្របខ័ណ្ឌក១បុរសចំណាត់ថ្នាក់ លេខ១បានទៅលើកីឡាករ សំ រីម មកពី ក្លិប៧មករាសែនជ័យ, លេខ២កីឡាករ ឈឿន ដែន មកពីក្លិបហ្សាក់កិះម៉ាញ និងលេខ៣កីឡាករ ឃុត សាមីត មកពី ក្លិបខេមឃីតឃុំខ្វាវ ។
រីឯវិញ្ញាសាឯកត្ដជនក្របខ័ណ្ឌក១នារី លេងជាមួយឧបករណ៍៣ចំណាត់ថ្នាក់ លេខ១កីឡាការិនី យឿង រដ្ឋា, លេខ២ កីឡាការិនី សឿន ណាវីន និងលេខ៣ កីឡាការិនី ប៉ូ ស្រីល័ក្ខ អ្នកទាំង៣មក ពីក្លិបហ្សាក់កឹះម៉ាញជាមួយគ្នា ។
ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក ចំណាត់ថ្នាក់លេខ១កីឡាការិនី ខឿន ស្រីលេញ និងកីឡាករ ងឿន សុវណ្ណារ៉ា មកពីក្លិបហ្សាក់កឹះម៉ាញ, លេខ២កីឡា កីឡាករ ឡេង រតនា និងកីឡាការិនី កាន់ ដានី និងលេខ៣កីឡាករ មឿន ដាវីត និងកីឡាករ ឡេង ស្រីឡែន អ្នកទាំង៤ មកពីក្លិបមួយសម្រាប់មួយកម្ពុជាទាំង អស់ ៕ សារីម