កម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទប់ទឹកឃាត់ខ្លួនបុរស៦នាក់ពាក់ព័ន្ធនិងករណីប្រើប្រាស់ នឹងរក្សារទុកនៅរសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ឃាត់ខ្លួនបុរស៦នាក់ពាក់ព័ន្ធនិងករណីប្រើប្រាស់ និងរក្សារទុកនៅសារធាតុញៀនប្រភេទម៉ាទឹកកក បញ្ជូនទៅអធិការដ្ធានខណ្ឌ។  ករណីបង្ក្រាបនេះធ្វើឡើងកាលវេលាម៉ោង១១ នឹង២០នាទីយប់ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៥ ភូមិ៥  ហៅភូមិប្អេ ផ្លូវ៤៣៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ក្នុងករណីបង្ក្រាប់អ្នកប្រើប្រាស់ទាំង៦នាក់រួមមានឈ្មោះ ទី១ ប៊ុន ថារិទ្ធ អាយុ ៣៣ឆ្នាំ មុខរបរត់កង់បី ឃាត់ខ្លួននៅផ្លូវឌឿងហែម ក្រោយផ្សារសុវណ្ណា ខណៈពេលជនសង្ស័យនោះ កំពុងទិញគ្រឿងញៀនយកទៅប្រើប្រាស់ ហើយត្រូវកម្លាំងល្បាតសង្ស័យឃាត់សួរនាំតែត្រូវបុរសនោះក្រវេញគ្រឿងញៀន ចោលបាត់រកមិនឃើញតែបុរសនោះពិតជាសារភាពថាគេពិតជាមកទិញយកទៅប្រើប្រាស់មែន។

បន្ទាប់ពីឃាត់បានបុរសនោះ បានចង្អុលប្រាប់កន្លែងដែលអ្នកផ្សេងទៀត កំពុងសម្ងំប្រើប្រាស់នៅភូមិប្អេ ក៏ឃាត់ខ្លួនបានអ្នកប្រើប្រាស់បាន5នាក់ទៀត រួមមាន ទី១ គង់ សំរិត អាយុ២០ ឆ្នាំមុខរបររើសអេតចាយ ស្នាក់កន្លែងកើតហេតុ ទី២ ឈ្មោះ អោម បញ្ញា អាយុ 26 មុខរបរមិនពិប្រាកដ ស្នាក់ផ្ទះលេខ៧៨ ផ្លូវវេងស្រេង ទី៣ឈ្មោះ ប៊ិន ចន្ទ្រា អាយុ២៥ឆ្នាំ ស្នាក់នៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ទី៤ឈ្មោះ  ប៉ូ ស៊ីថា អាយុ១៨ឆ្នាំ ស្នាក់នៅភូមិទ្រាទី៥ ឈ្មោះ សុត សុភ័ក្ត្រ អាយុ 17 ស្នាក់នៅ កន្លែងកើតហេតុ ដកហូតបានឧបករណ៏ប្រើប្រាស់មួយចំនួន នឹងគ្រឿងញៀងមួយចំនួនតូច។

ប្រភពព៌មានពីកម្លាំងល្បាត បានអោយដឹងថា បន្ទាប់ពីមានការចង្អុលបង្ហាញ កម្លាំងល្បាតប៉ុស្តិ៏នគរបាលទំនប់ទឹក បានចុះទៅដល់កន្លែងចង្អុលបង្ហាញ ឃាត់ជនទាំងប្រាំនាក់នោះមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក សួរនាំ នឹងកសាងសុំណុំរឿងបញ្ជូនទៅអធិការដ្ធានខណ្ឌចំការមនដើម្បីចាត់ការបន្តតាមនិតិវិធីនៃច្បាប់៕

image1

...

image2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print