ឆេះ​ឃ្លាំង​ស្តុក​ស្រា​បៀរ​ហ្គេ​ន​ស៍បឺគ​ផ្អើល​ទាំង​ថ្ងៃ​

ចែករំលែក៖

​ភ្នំពេញ​៖​ ឃ្លាំង​ស្តុក​ស្រា​បៀរហ្គេ​ន​ស៍បឺគ​បាន​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ទាំង​ថ្ងៃ​ ។​ ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​២​គ្រឿង​ និង​ស្រា​បៀរ​ជា​ច្រើន​កេះ​។​ ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ ថ្ងៃ​ទី​២៥​ ខែកក្កដា​ នៅ​ចំណុច​ឃ្លាំង​ស្តុក​ស្រា​បៀរ​ហ្គេ​ន​ស៍បឺគ​ ស្ថិត​នៅ​តាម​ផ្លូវ​លេខ​៣២៤​ សង្កាត់​បឹង​ស្រឡាង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​ក្រោយ​ពី​ហេតុការណ៍​ភ្ញាក់ផ្អើល​ ដឹង​ព័ត៌មាន​ដល់​សមត្ថកិច្ច​ នគរបាល​មូលដ្ឋាន​បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​មួយ​គ្រឿង​ ព្រមទាំង​មានការ​ជួយ​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ​ដោយ​បាញ់​បំពង់​ពន្លត់​អគ្គិភ័យ​ផង​ដែរ​ ទើប​ភ្លើង​ដែល​ឆាបឆេះ​នោះ​រលត់​ទាំងស្រុង​ ។​ ​

ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​រថយន្ត​ពីរ​គ្រឿង​ និង​ស្រា​បៀរ​ជា​ច្រើន​កេះ​រង​ការ​ខូចខាត​។​ រថយន្ត​មួយ​គ្រឿង​ឆាបឆេះ​នៅ​ផ្នែក​ខាងក្រោយ​ មួយ​គ្រឿង​ទៀត​ឆាបឆេះ​នៅ​កាប៊ី​នខា​ង​មុខ​ ៕​ ស​ ដា​រ៉ា

sordara-122

sordara13

sordara-218

sordara-46

sordara-313

...

sordara-56

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print