មហាសន្និបាត​បូក​សរុប​ការងារ​របស់​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា​នឹង​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​

ចែករំលែក៖

ភ្នំពេញ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​ កក្កដា​ ឆ្នាំ​២០១៥​ សហព័ន្ធ​កីឡា​តុង​ ហ្គី​ល​ម៉ូ​ដូ​កម្ពុជា​បាន​រៀបចំ​ធ្វើ​មហាសន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៥​ និង​លើក​ទិស​ដៅ​សម្រាប់​ឆ្នាំ​២០១៦​ខាង​ មុខ​ព្រមទាំង​មាន​បើក​វិធី​ប្រកួត​ជ្រើស​ រើស​ជើងឯក​ប្រចាំ​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ដើម្បី​វាស់​ស្ទង់​កម្រិត​បច្ចេក​ ទេស​របស់​កីឡាករ​កីឡាការិនី​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ក្រោម​អធិបតីភាព​លោក​ ជ័យ​ ចាប​ ប្រធាន​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា​។​ ​

លោក​ ចំរើន​ សុផល​ អគ្គ​លេខា​ធិ​ ការ​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​បានឱ្យ​ ដឹង​ថា​ រយៈពេល​២​អាណត្ដិ​កន្លង​មក​ ហើយ​ដែល​សហព័ន្ធ​បាន​ដំណើរ​សកម្ម​ ភាព​របស់​ខ្លួន​ប្រកបដោយ​ភាព​ជោគ​ ជ័យ​និង​សក្ដានុពល​គូរ​ឱ្យ​កត់សម្គាល់​ ។​ ​

សម្រាប់​គោលបំណង​នៃ​ការ​ប្រកួត​ ជ្រើសរើស​ជើងឯក​ប្រចាំ​សហព័ន្ធ​កីឡា​តុង​ហ្គី​ម៉ូ​ដូ​នា​ពេល​នេះ​គឺ​ដើម្បី​ស្វែងរក​ កីឡាករ​កីឡាការិនី​មាន​សមត្ថភាព​ខ្ពស់​ដែល​មាន​ក្លិប​ចូលរួម​ចំនួន​១០​នៅ​ក្នុង​ រាជធានី​ភ្នំពេញ​ ។​ ប៉ុន្ដែ​ការ​ប្រកួត​ជើង​ ឯក​របស់​សហព័ន្ធ​ឆ្នាំ​នេះ​មាន​កីឡាករ​ កីឡាការិនី​កម្រិត​ខ្សែក្រវាត់​ខ្ពស់ៗ​ ប្រមាណ​ជាង​៦០​នាក់​ក្នុង​ចំណោម​៥០០​នាក់​ ។​ ​

លោក​បាន​បន្ដ​ទៀត​ថា​ សហព័ន្ធ​កីឡា​ តុង​ហ្គី​ល​ម៉ូ​ដូ​បច្ចុប្បន្ន​មាន​អាជ្ញាកណ្ដាល​ថ្នាក់​ជាតិ​២៣​នាក់​និង​អាជ្ញាកណ្ដាល​ កម្រិត​អន្ដរជាតិ​មាន​៥​នាក់​ដូច​ជា​ លោក​សំ​ សុខ​យី​ ជា​អនុប្រធាន​សហព័ន្ធ​ លោក​ជា​ វណ្ណ​ចាន់​ត្រា​ លោក​ហ៊​ត់​ វិចិត្រ​ លោក​គឹ​ម​ ឆាយ​វិ​ឆ័​យ​ និង​ កញ្ញា​ ម៉ា​ន់​ ស៊ី​ម៉ា​ ។​

​បើ​ទោះបី​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​មាន​ សកម្មភាព​យ៉ាង​ផុលផុស​រយៈពេល​២​ អាណត្ដិ​កន្លង​ទៅ​ហើយ​ក៏​ដោយ​ ក៏​ក្រសួង​ អប់រំ​យុវជន​និង​កីឡា​នៅ​មិន​ទាន់​អនុញ្ញាត​ ឱ្យ​ប្រភេទ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ដែល​មិន​ ស្ថិត​នៅ​ក្នុង​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​កមួយ​ នេះ​ចូលរួម​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ នោះ​ទេ​ ។​ ប៉ុន្ដែ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ លោក​សំ​ សុខ​យី​ អនុប្រធាន​មជ្ឈមណ្ឌល​ ជាតិ​ហ្វឹកហ្វឺន​កីឡា​និង​ជា​អនុប្រធាន​ សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​បាន​ប្រាប់​ ឱ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១៦​កីឡាករ​កីឡា​ ការិនី​តុង​ហ្គី​ល​ម៉ូ​ដូ​អាច​បាន​ចូលរួម​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ។​ ​

សម្រាប់​មហាសន្និបាត​បញ្ចប់​ អាណត្ដិ​ទី​២​និង​បោះ​ឆ្នោត​ជ្រើសរើស​ ក្បាលម៉ាស៊ីន​ដឹកនាំ​សហព័ន្ធ​កីឡា​តុង​ ហ្គី​ល​ម៉ូ​ដូ​បន្ដ​អាណត្ដិ​ទី​៣​នេះ​សហព័ន្ធ​ មាន​ផែនការ​លើក​ទិស​ដៅ​អនុវត្ដ​ការ​ ងារ​ប្រចាំឆ្នាំ​ដូច​ជាទី​១-​អភិវឌ្ឍ​សមត្ថ​ ភាព​គ្រូបង្វឹក​និង​កីឡាករ​កីឡាការិនី​,​ ទី​២-​បណ្ដុះបណ្ដាល​មន្ដ្រី​បច្ចេកទេស​,​ ទី​៣-​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើង​ ឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១៦,​ ទី​៤-​បន្ដ​ ពង្រឹង​និង​ពង្រីក​សកម្មភាព​ក្លិប​ឱ្យ​កាន់​ តែ​ល្អ​ប្រសើរ​ឡើង​,​ ទី​៥-​ពង្រឹង​ទំនាក់ទំនង​ ជាមួយ​ដៃគូ​ទាំង​ថ្នាក់​ជាតិ​និង​អន្ដរជាតិ​ និង​ទី​៦-​ពង្រឹង​ក្លិប​បន្ថែម​ទៀត​សម្រាប់​ ការ​អភិវឌ្ឍ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ ៕​ សារី​ម​

...

IMG_4819

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print