ខេត្តបន្ទាយមានជ័យ៖ កម្មករទឹកសុទ្ធVT ម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតទឹកនៅស្ទឹងសិរីសោភ័ណកាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ។
លោក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានអោយដឹងថា៖ ក្រោយទទួលបានព័ត៌មានកម្លាំងសមត្តកិច្ចជំនាញបានចុះទៅពិនិត្យមើលឃើញថាជនរងគ្រោះមានឈ្មោះ អ៊ិន អុល ហៅវែង ភេទប្រុសអាយុ២៥ឆ្នាំ(បុគ្កលឹកទឹកសុទ្ធVTស្នាក់នៅភូមិ សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ មានស្រុកកំណើតនៅស្រុកក្រវ៉ាញ ខេត្តពោធិសាត់។
លោកបានបញ្ជាក់ថា៖កាលពីថ្ងៃទី២០ ខែសីហាឆ្នាំ២០២២សាច់ញាតិកន្លែងធ្វើការទឹកសុទ្ធបានមកដាក់ពាក្យបណ្តឹងបាត់ខ្លួនជនខាងលើសុំឲ្យសមត្ថកិច្ចជួយរកលុះរហូតព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នៅចំណុចខាងជើងស្ពានដែកផ្លូវរថភ្លើងប្រមាណ២០ម៉ែត្របានប្រទះឃើញសាកសពជាប់ម៉ងក្នុងទឹកស្ទឹង។
ក្រោយសមត្ថកិច្ចស្រង់សាកសពឡើងគោកហើមស្អុយ អាចស្លាប់រយៈពេល២ទៅ៣ថ្ងៃហើយពិបាកធ្វើការពិនិត្យតាមការសាកសួរព័ត៌មានស្រាវជ្រាវសន្និដ្ឋានជាករណីឃាតកម្មឬជាករណីអត្តឃាត។បច្ចុប្បន្នសាកសពត្រូវបានយកទៅរក្សាទុកនៅវត្តរងចាំសាច់ញាតិមកធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖វណ្ណា