ខេត្តកំពត៖ ព្រឹកថ្ងៃចន្ទទី២២ ខែសីហា ឆ្នាំ២០២២លោកអែត សារិទ្ធិអភិបាលរងក្រុងកំពតបានអញ្ជើញចូលរួមចែកអំណោយ ដល់គ្រួសារក្រីក្រចំនួន៥២គ្រួសារ ។
លោកអភិបាលរងក្រុងបានមានប្រសាសន៍ថាអំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រទាំងនេះគឺតាមរយៈអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ សហការជាមួយអង្គការសប្បុរសធម៌ អាន់ណាយ៉ាត ស្ថិតនៅភូមិដូនតោក សង្កាត់ត្រេីយកោះ ក្រុងកំពត ខេត្តកំពត។ លោកអភិបាលរងក្រុងមានប្រសាសន៍ថាថ្វីបើអំណោយទាំងនេះវាតិចតួចស្តួចសកតើងក៏ពិតមែនក៏ប៉ុន្តែវាក៏អាចជួយសម្រួលដល់ការលំបាករបស់បងប្អូនបានមួយរយះផងដែ លោកក៏សូមថ្លែងអំណរគុណចំពោះអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ សហការជាមួយអង្គការសប្បុរសធម៌ អាន់ណាយ៉ាត ដែលតែងតែជួយផ្តាល់ជាអំណោយទាំងនេះមកចែកជូនបងប្អូមប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលកំពុងជួបការខ្វះខាត។
លោកបន្តទៀតថាអំណោយដែលចែកជូននាពេលនេះគឺក្នុងមួយគ្រួសារទទួលបាន
១- អង្ករ ២៥គីឡូក្រាម
២- មី ២០កញ្ចប់
៣- ស្ករស ១គីឡូ
៤- ប្រេងឆា ១ដប
៥- ទឹកត្រី ១ដប ៕
ដោយ៖ចន្ទ លីហ្សា