កម្មករទឹកសុទ្ធម្នាក់ត្រូវគេប្រទះឃើញក្នុងទឹកស្ទឹងសិរីសោភ័ណមិនទាន់ដឹងមូលហេតុ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្មករទឹកសុទ្ធVT ម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតទឹកនៅស្ទឹងសិរីសោភ័ណកាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ។

លោក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានអោយដឹងថា៖ ក្រោយទទួលបានព័ត៌មានកម្លាំងសមត្តកិច្ចជំនាញបានចុះទៅពិនិត្យមើលឃើញថាជនរងគ្រោះមានឈ្មោះ អ៊ិន អុល ហៅវែង ភេទប្រុសអាយុ២៥ឆ្នាំ(បុគ្កលឹកទឹកសុទ្ធVTស្នាក់នៅភូមិ សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ  មានស្រុកកំណើតនៅស្រុកក្រវ៉ាញ ខេត្តពោធិសាត់។

លោកបានបញ្ជាក់ថា៖កាលពីថ្ងៃទី២០ ខែសីហាឆ្នាំ២០២២សាច់ញាតិកន្លែងធ្វើការទឹកសុទ្ធបានមកដាក់ពាក្យបណ្តឹងបាត់ខ្លួនជនខាងលើសុំឲ្យសមត្ថកិច្ចជួយរកលុះរហូតព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នៅចំណុចខាងជើងស្ពានដែកផ្លូវរថភ្លើងប្រមាណ២០ម៉ែត្របានប្រទះឃើញសាកសពជាប់ម៉ងក្នុងទឹកស្ទឹង។

ក្រោយសមត្ថកិច្ចស្រង់សាកសពឡើងគោកហើមស្អុយ អាចស្លាប់រយៈពេល២ទៅ៣ថ្ងៃហើយពិបាកធ្វើការពិនិត្យតាមការសាកសួរព័ត៌មានស្រាវជ្រាវសន្និដ្ឋានជាករណីឃាតកម្មឬជាករណីអត្តឃាត។បច្ចុប្បន្នសាកសពត្រូវបានយកទៅរក្សាទុកនៅវត្តរងចាំសាច់ញាតិមកធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print