គុយបានឹងបញ្ជូនក្រុមគ្រូពេទ្យ រហូតដល់ជិត៥០០នាក់ទៅកាន់តំបន់ Calabria ភាគខាងត្បូងនៃប្រទេសអុីតាលី ដើម្បីបំពេញតម្រូវការខ្វះគ្រូពេទ្យនៅក្នុងតំបន់នេះ ។
តំបន់ Calabria បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលគុយបា ជួលគ្រួពេទ្យមានជំនាញផ្សេងគ្នា មកជួយដល់តំបន់នេះ។ តាមគម្រោងក្រុមគ្រូពេទ្យប្រមាណ ១០ នាក់ នឹងទៅកាន់ប្រទេស អុីតាលី នៅក្នុងខែកញ្ញា ខាងមុខនេះ។
អភិបាលតំបន់ Calabria របស់ប្រទេសអុីតាលី លោក Roberto Occhiuto បានបញ្ជាក់ថា ក្រុមគ្រូពេទ្យគុយបានឹងជួយដល់ប្រទេសអុីតាលី ក្នុងរយៈពេលដែលប្រទេសនេះជួបផលលំបាកយ៉ាងខ្លាំង ក្នុងសម័យកាលនៃការឆ្លងរាលដាលកូវីដ-១៩។
លោក Roberto Occhiuto បង្ហាញពីទំនុកចិត្ត ទៅលើក្រុមគ្រូពេទ្យគុយបា ដែលជួយដល់តំបន់ Calabria ដោះស្រាយវិបត្តិ កង្វះគ្រូពេទ្យព្យាបាលអ្នកជំងឺ ក្នុងតំបន់នេះ។
គុយបាជាប្រទេសដែលបញ្ជូនគ្រូពេទ្យ ទៅធ្វើការនៅក្រៅប្រទេសច្រើនជាងគេបំផុត នៅលើពិភពលោក ។ តាមការប្រកាសរបស់ក្រសួងសុខាភិបាលគុយបា
បានឱ្យដឹងថា ប្រទេសនេះមានគ្រូពេទ្យជាង ៧៦ ពាន់នាក់ ក្នុងចំណោមពលរដ្ឋជាង ១១ លាននាក់និងគិលានុបដ្ឋាកគិលានុបដ្ឋាយិកា ៨៩ ពាន់នាក់៕ ដោយធីរីណា
រូបថត :TTXVN