ភ្នំពេញ: បុរសម្នាក់បើករថយន្តMazda មួយគ្រឿងខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យវៀចអស់មួយកង់ ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលេងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៥០យប់ យប់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២ នៅត្រង់ចំណុចច្រកចូលអតីតបុប្ផារាជធានី តាមបណ្ដោយផ្លូវទំនប់ ៧០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសម្នាក់បើករថយន្តម៉ាកMazda មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AP-6118 ធ្វើដំណើរពីខាងស្ពានជ្រោយចង្វារ ឆ្ពុះទៅខាងអង់តែនទួលគោក ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើដោយខ្វះការប្រុងប្រយ័ត្នបណ្តាលរេចង្កូតមកខាងឆ្វែងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលរបាំងថ្មវៀចអស់មួយកង់ ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយនិនសុភ័ស្ត