វត្តភ្នំស្រួច ស្ថិត​ក្នុង​ភូមិសាស្ត្រតំបន់​បេតិកភណ្ឌ​ធម្មជាតិ​​ភ្នំត្បែងមានជ័យ​ ខេត្តព្រះវិហារ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ វត្តភ្នំស្រួច ស្ថិត​ក្នុង​ភូមិសាស្ត្រតំបន់​បេតិកភណ្ឌ​ធម្មជាតិ​​ភ្នំត្បែងមានជ័យ​ ខេត្តព្រះវិហារ។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ សូមស្វាគមន៍តំបន់ទេសភាពថ្មីនេះ យើងអាចទៅលេងនៅភ្នំស្រួច ដោយម៉ូតូ គោយន្ត ឬថ្មើរជើង ដែលមានចម្ងាយប្រមាណ១៣គីឡូម៉ែត្រ ពីវត្តថ្មបីដុំ ឆ្លងកាន់វាលធំៗ ជាមួយផ្កាច្រើនប្រភេទ ក៏ទៅដល់ពើងស្តេចស្វា ដែលជាទីតាំងសំណាក់របស់សច្ចំ ដែលមានភាពស្រស់ស្អាត និងស្ងប់ស្ងាត់។

យើងពិតជាពេញចិត្ត ពយទេសភាពភ្នំជុំវិញ ពិសេសថ្ងៃរះ និងថ្ងៃលិច ពិតជាស្រស់ស្អាត និងអាចមើលឃើញថ្មបីដុំយ៉ាងច្បាស់ និងសាច់រឿងដ៏ចាប់អារម្មណ៍របស់លោកតានៅទីនោះ។ អ្នកអាចទំនាក់ទំនង ឬសាកសួរអ្នកនាំភ្ញៀវពីទីតាំងនេះបាន ពេលអ្នកបានដល់វត្តដំបូកខ្មៅ។

ជាមួយគ្នានោះ​ ក្រសួង​បរិស្ថាន​ បានបង្ហាញពី​ស្រស់ស្រាយពេលព្រឹកព្រលឹមពីពយតាទួន នៃសហគមន៍តំបន់ការពារធម្មជាតិដាតាវឹក ក្នុងភូមិសាស្រ្តតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print