ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី២៤ ខែសីហា ឆ្នាំ២០២២នេះថា៖ វត្តភ្នំស្រួច ស្ថិតក្នុងភូមិសាស្ត្រតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា សូមស្វាគមន៍តំបន់ទេសភាពថ្មីនេះ យើងអាចទៅលេងនៅភ្នំស្រួច ដោយម៉ូតូ គោយន្ត ឬថ្មើរជើង ដែលមានចម្ងាយប្រមាណ១៣គីឡូម៉ែត្រ ពីវត្តថ្មបីដុំ ឆ្លងកាន់វាលធំៗ ជាមួយផ្កាច្រើនប្រភេទ ក៏ទៅដល់ពើងស្តេចស្វា ដែលជាទីតាំងសំណាក់របស់សច្ចំ ដែលមានភាពស្រស់ស្អាត និងស្ងប់ស្ងាត់។
យើងពិតជាពេញចិត្ត ពយទេសភាពភ្នំជុំវិញ ពិសេសថ្ងៃរះ និងថ្ងៃលិច ពិតជាស្រស់ស្អាត និងអាចមើលឃើញថ្មបីដុំយ៉ាងច្បាស់ និងសាច់រឿងដ៏ចាប់អារម្មណ៍របស់លោកតានៅទីនោះ។ អ្នកអាចទំនាក់ទំនង ឬសាកសួរអ្នកនាំភ្ញៀវពីទីតាំងនេះបាន ពេលអ្នកបានដល់វត្តដំបូកខ្មៅ។
ជាមួយគ្នានោះ ក្រសួងបរិស្ថាន បានបង្ហាញពីស្រស់ស្រាយពេលព្រឹកព្រលឹមពីពយតាទួន នៃសហគមន៍តំបន់ការពារធម្មជាតិដាតាវឹក ក្នុងភូមិសាស្រ្តតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ៕
ដោយ៖សហការី