សហព័ន្ធ កីឡាបាល់ទាត់ឥណ្ឌា ស្នើ ឱ្យ FIFA ដក ការ ព្យួរ

ចែករំលែក៖

សហព័ ន្ធកីឡាបាល់ទាត់របស់ប្រទេសឥណ្ឌាបានស្នើសុំឱ្យស្ថាប័នគ្រប់គ្រងពិភពលោក FIFA លុបចោលការព្យួរដែលដាក់មកលើសហព័ន្ធនេះ បន្ទាប់ពីអាណត្តិនៃគណៈកម្មាធិការដែលបង្កើតឡើងដោយតុលាការដើម្បីគ្រប់គ្រងកីឡានៅក្នុងប្រទេសត្រូវបានបញ្ចប់ក្នុងសប្តាហ៍នេះ។

 តុលាការកំពូលរបស់ប្រទេសឥណ្ឌាបានរំសាយសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌាទាំងអស់ (AIFF) កាលពីខែឧសភា ហើយបានតែងតាំងគណៈកម្មាធិការដែលមានសមាជិក៣នាក់ ដើម្បីគ្រប់គ្រងកីឡា កែប្រែរដ្ឋធម្មនុញ្ញ និងរៀបចំការបោះឆ្នោតដែលរង់ចាំអស់រយៈពេល១៨ខែ។

FIFA បានហាមឃាត់ AIFF ក្នុងខែនេះដោយលើកឡើងពីឥទ្ធិពលមិនសមរម្យពីភាគីទី៣ហើយបានអះអាងថា ការព្យួរនឹងត្រូវបានដកចេញនៅពេលដែលស្ថាប័នជាតិទទួលបានការគ្រប់គ្រងពេញលេញនៃកិច្ចការប្រចាំថ្ងៃរបស់ខ្លួន។

 កាលពីថ្ងៃចន្ទ ទី២២ ខែសីហា តុលាការកំពូលរបស់ប្រទេសឥណ្ឌាបានសម្រេចថា អាណត្តិរបស់គណៈកម្មាធិការត្រូវបានបញ្ចប់ហើយការគ្រប់គ្រងប្រចាំថ្ងៃនៃកិច្ចការបាល់ទាត់របស់ប្រទេសនឹងត្រូវប្រគល់ទៅឱ្យ AIFF វិញ។

នៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិកា FIFA លោក Fatma Samoura សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា AIFF បានប្តឹងទៅស្ថាប័នគ្រប់គ្រងពិភពលោកនៃសេចក្តីសម្រេចរបស់តុលាការ។ លោក Sunando Dhar អគ្គលេខាធិការស្តីទីរបស់ AIFF បានសរសេរក្នុងសំបុត្រថាយើងស្នើសុំឱ្យ FIFA ពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ពួកគេក្នុងការព្យួរ AlFF ចាប់តាំងពីលក្ខខណ្ឌដែលមានចែងក្នុងលិខិតរបស់អ្នកសម្រាប់ការលុបចោលការព្យួរនេះមានភាពពេញចិត្ត យើងស្នើសុំឱ្យមានការអនុម័តលើការបញ្ជាឱ្យមានប្រសិទ្ធភាពបំផុតសម្រាប់ AIFF ដើម្បីបន្តដំណើរការដោយរលូននៃកីឡាបាល់ទាត់នៅក្នុងប្រទេសឥណ្ឌា

 ក្នុងករណីនេះ FIFA មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើលិខិតរបស់ AIFF នៅឡើយទេ។

 ប្រទេសឥណ្ឌាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនារីអាយុក្រោម១៧ឆ្នាំ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៣០ ខែតុលាប៉ុន្តែសិទ្ធិធ្វើជាម្ចាស់ផ្ទះរបស់ពួកគេគឺស្ថិតនៅក្រោមការគំរាមកំហែងដោយសារតែការព្យួររបស់ FIFA

 ការបោះឆ្នោតរបស់ AIFF ដែលពីមុនត្រូវបានដឹកនាំដោយសមាជិកក្រុមប្រឹក្សា FIFA លោក Praful Patel នឹងត្រូវធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យារពេលដោយសារការជាប់គាំងលើការកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួន។ ការបោះឆ្នោត AIFF នាពេលនេះ គ្រោងនឹងធ្វើឡើងនៅដើមខែក្រោយ (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print