សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណី រក្សាទុក ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនចិន ១នាក់ និងរឹបអូសគ្រឿងញៀនជាង ៧ គីឡូក្រាម

ចែករំលែក៖

ភ្នំពេញ : គ្រឿងញៀនបច្ចុប្បន្ន ដូចជាមានការហូរចូលយ៉ាងខ្លាំងមកប្រទេសកម្ពុជាតែត្រូវបានសមត្ថកិច្ចជំនាញធ្វើការបង្ក្រាបបានជាហូរហែដូចជាភ្លៀងរលឹម តែបើមិនមានការស្រាវជ្រាវបង្ក្រាបទាន់ពេលវេលាពីសំណាក់សមត្ថកិច្ចជំនាញនោះទេនោះនិងធ្វើឲ្យប្រជាពលរដ្ឋជាច្រើនជាពិសេសនោះគឺយុវជនដែលជាទំពាំងស្នងឬស្សីត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនឹងធ្វើឲ្យជះឥទ្ធិពលបង្កអសន្តិសុខយ៉ាងខ្លាំងទៅដល់សង្គមជាតិ ។ ជាក់សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណី រក្សាទុក ជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនចិនម្នាក់ និងរឹបអូសគ្រឿងញៀនជាង ៧ គីឡូក្រាមស្ដែង កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៧និង៣០នាទី កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា. លោក វរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្វីរ. លោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ(ក១០). មានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក អ៊ុំ សុភ័ក្រ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប នៅ ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់:-នៅចំណុច មុខខុនដូរអិល ផ្លូវបេតុង ស្ថិតក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ -រួចបន្តទៅឆែកឆេរខុនដូរប៉ាវលី បន្ទប់លេខ១៦១៨ ជាន់ទី១៦ ផ្លូវ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជាធានីភ្នំពេញ លទ្ធផល:
ក-ឃាត់ខ្លួនជនសង្ស័យ ០១នាក់:
ឈ្មោះ ចាង ហ្វុង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន។
ខ-វត្ថុតាងចាប់យក:
-អ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ៧ គ.ក្រ ៥៣.៦ក្រាម។
-សារធាតុគីមី ១០ គ.ក្រ ៧៦០ក្រាម ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕ ដោយ ស សម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print