សម្តេចក្រឡាហោម ស ខេង ចេញប្រកាសតែងតាំង និងប្រគល់ភារកិច្ចជានាយករដ្ឋបាលចំនួន១០រូប ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានានៃរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសតែងតាំង និងប្រគល់ភារកិច្ចជានាយករដ្ឋបាលចំនួន១០រូប ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានានៃរាជធានីភ្នំពេញ។ នេះបើតាមប្រកាសដែលអង្គភាពសារព័ត៍មានទទួលបាននៅព្រឹកថ្ងៃទី២៥ ខែសីហា​ ឆ្នាំ​២០២២នេះ។

ជាក់ស្ដែង​នៅក្នុង​លិខិត​របស់​សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ត្រូវបានតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការចំនួន ១០រូប ជានាយករដ្ឋបាលនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ ដូចមានរាយនាមខាងក្រោម ៖

១-លោក ហែម ឬទ្ធី​ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជានាយករដ្ឋបាលសាលាខណ្ឌព្រែកព្នៅ។

២-លោក កេត​ រតនា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៤ ជានាយករដ្ឋបាលសាលាខណ្ឌជ្រោយចង្វារ

៣-លោក ស្រេង គីមស្រ៊ន ឋានន្តរស័ក្ដិក្រមការដើមខ្សែ ថ្នាក់លេខ៣ ជានាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ

៤-លោក ស៊ីម តុលា​ ឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ១ ជានាយករដ្ឋបាលសាលាខណ្ឌដង្កោ

៥-លោក កេង ថា​ ឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ១ ជានាយករដ្ឋបាលសាលាខណ្ឌដង្កោ

៦-លោក ឈួន ឆាយារិទ្ធ ឋានន្តរស័ក្ដិក្រមការដើមខ្សែ ថ្នាក់លេខ៤ ជានាយករដ្ឋបាលសាលាខណ្ឌ

៧-លោក ហេង សុផាន់ណា​ ឋានន្តរស័ក្តិ វរមន្ត្រី ថ្នាក់លេខ១ ជានាយករដ្ឋបាលសាលាខណ្ឌកំបូល

៨-លោក នួន ច័ន្ទឡុង ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ជានាយករដ្ឋបាលសាលាខណ្ឌសែនសុខ

៩-លោក លីម សាម៉ីឌី​ ឋានន្តរស័ក្ដិក្រមការដើមខ្សែ ថ្នាក់លេខ៤ ជានាយករដ្ឋបាលសាលាខណ្ឌ ឫស្សីកែវ

១០-លោក ជាង សុភ័ស្ស​ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជានាយករដ្ឋបាលសាលាខណ្ឌទួលគោក។

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយក នៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងសាមីខ្លួនដូចមានឈ្មោះក្នុងប្រការ១ខាងលើ ត្រូវអនុវត្តប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

...

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print