លោក អុឹម វុត្ថា : អ្នកអាចស្វែងយល់ពី ស្ថានភាពនៃការតភ្ជាប់ឌីជីថល នៅកម្ពុជា !

ចែករំលែក៖

ភ្នំពេញ : លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានពន្យល់ថា, អ្នកអាចស្វែងយល់ពី ស្ថានភាពនៃការតភ្ជាប់ឌីជីថល នៅកម្ពុជា !

១) ស្ថិតិហេដ្ឋារចនាសម្ព័ន្ធឌីជីថលគោល៖

គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២២

– អ្នកជួលជាវស៊ីមកាតទូរស័ព្ទចល័ត មានចំនួន 19.42 លានស៊ីមកាត ត្រូវនឹង 116.17%
– អ្នកជួលជាវអ៉ីនធឺណិតចល័ត មានចំនួន 17.54 លានស៊ីមកាត ត្រូវនឹង 104.07%
– អ្នកជួលជាវអ៉ីនធឺណិងអចល័ត មានចំនួន 454,930 នាក់ ត្រូវនឹង 2.72%
– អ្នកជួលជាវទូរស័ព្ធអចល័ត មានចំនួន 39,208 នាក់ ត្រូវនឹង 0.23%
– បណ្តាញខ្សែកាប្លិ៍អុបទិកឆ្អឹងខ្នង មានប្រវែង 10,270 គម
– បណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ចំនួន ២ គឺ AAE-1 ដោយក្រុមហ៊ុន CFOCN និង MCT ដោយក្តុមហ៊ុនតែលកូថេក
– គណនី និងផេកហ្វេសបុក ចំនួន 13,586,000
– ការគ្របដណ្តប់ប្រជាជននិងតំបន់តាមបច្ចេកវិទ្យា
* 2G ៖ 99% (ប្រជាជន) និង 80% (ផ្ទៃដី)
* 3G ៖ 80% (ប្រជាជន) និង 70% (ផ្ទៃដី)
* 4G ៖ 91% (ប្រជាជន) និង 82% (ផ្ទៃដី)
* 5G មិនទាន់ដំណើរការនៅឡើយ
– ការបញ្ចូលឌីជីថល និងកម្មវិធី Apps រួមមាន កម្មវិធីមធ្យោបាយដឹកជញ្ជូន កម្មវិធីការលក់ទិញតាមអនឡាញ កម្មវិធីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក កម្មវិធីគណនីធនាគារ និងកម្មវិធីទូទាត់សងប្រាក់ចល័ត។ល។

២) អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងគណៈកម្មាធិការអន្តរក្រសួងស្តីពីសេដ្ឋកិច្ចឌីជីថល។

៣) គោលនយោបាយនិងក្របខណ្ឌគតិយុតពាក់ព័ន្ធ៖
– យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ (2013-2018) ស្តីពីការគូសបញ្ជាក់តម្រូវការអភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល និងលើកកម្ពស់វិស័យឯកជន ដើម្បីចូលរួមវនិយោគលើបច្ចេកវិទ្យា។
– ផែនការមេបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឆ្នាំ២០២០ ដែលជាជំនួយក្នុងការបង្កើនប្រសិទ្ធភាពលើការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងអភិវឌ្ឍន៍ធនធានមនុស្ស ការតភ្ជាប់អ៉ីនធឺណិត សន្តិសុខសាយប័រ និងសេវាអេឡិកត្រូនីករដ្ឋាភិបាល និង ឆ្នាំ- គោលនយោបាយទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (2016-2020) ដែលជាគំនូសបំព្រួញអំពីការវាស់វែងគោលនយោបាយ និងគោលដៅចាំបាច់ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបង្កើនសមត្ថភាពបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។
– គោលនយោបាយរដ្ឋាភិបាលឌីជីថល (2021-2030)
– យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ (2018-2023) ការគូសបញ្ជាក់នូវតម្រូវការអភិវឌ្ឃតទៅមុខលើសេដ្ឋកិច្ចឌីជីថល និងគោលនយោបាយកំណត់អត្តសញ្ញាណកម្មដើម្បីអភិវឌ្ឍឌីជីថលតទៅ។

៣) របាំងក្នុងការអភិវឌ្ឍឌីជីថល៖

ក) ថ្វីត្បិតតែហេដ្ឋារចនាសម្ព័ន្ធឌីជីថលមានការរីកចម្រើន ប៉ុន្តែសេវាជំនាន់ថ្មីនៅមានកម្រឹតនៅឡើយ ដោយ៖
– ទោះបីជាប្រជាពលរដ្ឋកម្ពុជាចូលចិត្តប្រើប្រាស់បច្ចេកវិទ្យាចល័ត ជាមួយនឹងកំនើនដ៏គំហុគក៏ដោយ តែចំណេះដឹងនិងសមត្ថភាពនៃការប្រើប្រាស់មិនទាន់ឆ្លើយតបនៅឡើយ
– ទោះបីជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលមូលដ្ឋាន មានស្ទើរតែគ្រប់ទិសទីក៏ដោយ តែល្បឿនបញ្ជូន គុណភាពសេវា និង ទំហំរបស់វាមិនទាន់ឆ្លើយតបនៅឡើយ
– ទោះបីជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក៏ដោយក្នុងវិស័យនេះ តែកម្ពុជាត្រូវចំណាយពេលដ៏យូរទៅមុខទៀត ដើម្បីធ្វើដំណើរនៅក្នុងការអភិវឌ្ឍឌីជីថល និងភាពរួចរាល់នៃបច្ចេកវិទ្យា

ខ) ការអភិវឌ្ឍឌីជីថលដោយបណ្តាក្រុមហ៊ុន ត្រូវបានកំហឹតនៅឡើយ ដោយបញ្ហាប្រឈមនៅក្នុងការផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់សេវាហិរញ្ញវត្ថុ ក៏ដូចជាការខ្សត់បុគ្គលិកជំនាញ និងក្របខណ្ឌគតិយុត្តិតម្រូវ៖
– បរិមាណព័ត៌មានដ៏ស្តួចស្តើងដែលត្រូវបានរកឃើញ នៅលើទំហំនិងមាតិការការងារពិតនៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ
– ការអភិវឌ្ឍឌីជីថលនៅក្នុងកម្រឹតក្រុមហ៊ុនមិនទាន់ធំធេងដូចបណ្តាបនរទេសដទៃនៅឡើយ
– ការចាប់យកនៃសេវាហិរញ្ញវត្ថុនៅមានកម្រឹតនៅឡើយ
– ភាពប្រឈមមួយទៀតនោះ គឺបញ្ហាខ្វះធនធាននិងមូលធលមនុស្ស មានជំនាញពាក់ព័ន្ធនឹងឌីជីថលនេះ និងកង្វះក្របខណ្ឌគតិយុត្តិគាំពារសម្រាប់កិច្ចប្រតិបត្តិការអេឡិកត្រូនិក ការការពារទិន្នន័យ កិច្ចការពារឯកជនភាពសម្រាប់ការប្រើប្រាស់សេវាអនឡាញ និងកិច្ចការពារប្រយុទ្ធនឹងឧកក្រឹដ្ឋកម្មសាយប័រ។

គ) រដ្ឋាភិបាលឌីជីថលនៅតែជាបញ្ហា និងមិនទាន់បង្កើតចេញនៅឡើយ ដោយ៖
– បច្ចុប្បន្ននៃរដ្ឋាភិបាលឌីជីថល នៅតែជាការគិតនៅឡើយ
– ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យជាតិ ប៉ុន្តែវាមិនមានមុខងារពាក់ព័ន្ធនឹងឌីជីថលនេះឡើយ
– សេវាអនឡាញមានសម្រាប់ប្រជាពលរដ្ឋនិងធុរកិច្ចជន នៅមានកម្រឹតនៅឡើយ
– មិនទាន់មានមាត់ច្រកទូទាត់សងប្រាក់នៅឡើយ ដើម្បីតភ្ជាប់ធនាគារនិងអ្នកជំនួញទាំងអស់ ដែលជាឧបករណ៍និងងថ្នាលដ៏សំខាន់សម្រាប់ការទូទាត់ និងទិញដូរអនឡាញ
– ទោះបីជាមានការចុះបញ្ជីពន្ធនិងទូទាត់ពន្ធតាមអនឡាញក៏ដោយ តែនៅមានកម្រឹតនៅឡើយ
– ថវិកាសម្រាប់ការអភិវឌ្ឍឌីជីថលមិនមានកំណត់នៅឡើយ។

៤) គោលនយោបាយនិងក្របខ័ណ្ឌគតិយុត្តិ សម្រាប់ការអភិវឌ្ឍឌីជីថល រួមមាន៖

ក) ទុនវិនិយោគថ្មី ជាតម្រូវការដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលបម្រើជាមូលដ្ឋានសម្រាប់ការតភ្ជាប់ឌីជីថល (ពង្រឹងគុណភាពបណ្តាញ 4G និងធ្វើការអភិវឌ្ឍបណ្តាញ 5G តាមរយៈការធ្វើឌីជីថលកម្មវិស័យសោតទស្សន៍ ដើម្បីរំលែកយកបន្ទាបង់ហ្វ្រកង់ស៍វិទ្យា 700Mhz និងបន្ទាបង់ 3.5 GHz )
ខ) ផ្តោតទៅលើការអភិវឌ្ឃធនធាននិងមូលធនមនុស្សសម្រាប់ជំនាញឌីជីថល សម្រាប់ទទួលផលប្រយោជន៍ពីការតភ្ជាប់ឌីជីថល និងចែករំលែកយ៉ាងទូលំទូលាយ
គ) អនុម័ក្របខណ្ឌច្បាប់និងក្របខណ្ឌគតិយុត្តិពាក់ព័ន្ធនឹងឯកជនភាព កិច្ចការពារទិន្នន័យ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក (រួមទាំងប្រតិបត្តិការអេឡិកត្រូនិក) ឧក្រឹដ្ឋកម្មសាយប័រ និងបើកទូលាយបរិយាកាសលុកចូលអេឡិកត្រូនិក និង
ង) កសាងស្ថាប័ននិងភាពជាអ្នកដឹកនាំ ក៏ដូចជាស្តង់ដារសកល សម្រាប់ថ្នាលនិងកម្មវិធីប្រើប្រាស់រដ្ឋាភិបាលឌីជីថល៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print