និស្សិត៩៥នាក់បញ្ចប់ដំណើរទស្សនកិច្ច សិក្សាប្រចាំជំនាន់ឆ្នាំសិក្សា២០១៥-២០១៦

ចែករំលែក៖

ភ្នំពេញ៖ និស្សិតថ្នាក់ពិសេសផ្នែកសេដ្ឋ កិច្ចនិងគ្រប់គ្រងមជ្ឈមណ្ឌលសហប្រតិ បត្តិការបារាំងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចចំនួន៩៥នាក់ បានបញ្ចប់ទៅដោយជោគជ័យនូវដំណើរទស្សនកិច្ចសិក្សាប្រចាំជំនាន់របស់ពួក គេនាឆ្នាំសិក្សា២០១៥ – ២០១៦ ដែល បានប្រព្រឹត្ត ទៅនៅថ្ងៃទី៥-៦និង៧ ខែ ឧសភា ឆ្នាំ២០១៦ កន្លងទៅនៅខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តកំពត ។ ដំណើរទស្សនកិច្ចសិក្សានេះស្ថិតនៅក្រោមការជ្រោមជ្រែងនិងគាំទ្រយ៉ាងពេញទំហឹងពី សំណាក់ក្រសួងទេសចរណ៍ព្រមទាំងមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងខេត្តកំពត ផងដែរ ។

គោលបំណងចម្បងនៃដំណើរទស្សនកិច្ចសិក្សាគឺចង់ចែករំលែកការស្រឡាញ់និងភាពកក់ក្តៅក៏ដូចជាសម្ភារមួយចំនួនដែលប្រមូលបានពីសប្បុរសជននានាដល់កុមារកំព្រាចំនួន ៦៨នាក់នៅអង្គការ “រួមដៃគ្នា ផ្ដល់ក្ដីសង្ឃឹម” នៅខេត្តកំពង់ស្ពឺ ។ លើសពី នេះទៅទៀតដំណើរទស្សនកិច្ចសិក្សានេះជាពេលវេលាដ៏អំណោយផលមួយសម្រាប់ចូលរួមផ្សព្វផ្សាយនិងដាស់តឿនដល់ប្រជាពលរដ្ឋឲ្យចូលរួមថែរក្សានិងការពារបរិស្ថានទាំងអស់គ្នា ដោយសារតែឃើញមានបម្រែបម្រួលអាកាសធាតុដ៏គួរឲ្យកត់សម្គាល់និងគួរឲ្យព្រួយបារម្ភ ។ មិនតែប៉ុណ្ណោះវាក៏ជា ឱកាសដ៏វិសេសវិសាលមួយដែលអនុញ្ញាតឲ្យនិស្សិតក៏ដូចជាលោកគ្រូអ្នកគ្រូពង្រឹង ចំណងមិត្តភាពនិងបង្កើនភាពជិតស្និទ្ធតាម រយៈសកម្មភាពសប្បុរសធម៌និងសកម្មភាពបរិស្ថានទាំងនេះ។ អ្វីដែលសំខាន់ជាងនេះទៅទៀតដំណើរទស្សនកិច្ចសិក្សានេះក៏បានផ្តល់ឱកាសឲ្យនិស្សិតទាំងនេះបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមជាអ្វីដែល យុវជនគ្រប់រូបត្រូវធ្វើក្នុងនាមជាទំពាំងស្នងប្ញស្សី ។

ចំពោះសកម្មភាពបរិស្ថានពួកគេបានសម្អាតឆ្នេរអូរឈើទាលនិងតាំងបង្ហាញ សម្ភារប្រើប្រាស់រួមទាំងសម្ភារតាំងលំអមួយចំនួនដែលកែច្នៃពីរបស់របរដែលគេប្រើ ប្រាស់រួច ។ ពួកគេព្រមទាំងបានចុះជួយពន្យល់ប្រជាពលរដ្ឋនៅតំបន់នោះឲ្យបានយល់ដឹងពីសារប្រយោជន៍នៃការកែច្នៃ សំរាមផងដែរ ។ នាពេលរាត្រីពួកគេបានរៀបចំការប្រគំតន្រ្តីខ្នាតតូចនៅលើឆ្នេរអូរឈើទាលរួមជាមួយនឹងការបង្ហាញម៉ូដ សម្លៀកបំពាក់ដែលច្នៃឡើងពីកាកសំណល់មានដូចជាក្រដាសកេសថង់ប្លាស្ទិក និង អាវភ្លៀងជាដើម។ លើសពីនេះ នៅថ្ងៃទី៣ នៃដំណើរទស្សនកិច្ចសិក្សាពួកគេបានដាំ កូនកោងកាងចំនួន១០០ដើម នៅសហ គមន៍ព្រៃលិចទឹក ត្រពាំងសង្កែ នាខេត្ត កំពត ។

ក្រៅពីក្រសួងទេសចរណ៍ និងមន្ទីរទេស ចរណ៍ខេត្តព្រះសីហនុ និងខេត្តកំពតដំណើរទស្សនកិច្ចសិក្សានេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនThe Pizza Companyនិងក្រុមហ៊ុនមួយចំនួនទៀតដូចជាGGear, Dream Fashion,Cambodia Beverage Company Ltd. (Coca-Cola),Phsar-Thmey Online shop,Nofear Farm, Vodka Cruiser Cambodiaនិងក្រុម ហ៊ុនWestline Education Group ៕

Clean Town

Orphan

Planting

Recycle Model

Recycle Exhibition

Clean Beach

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print