តារាសម្តែងលោក អឹុម ជីវា៉ និយាយថា កញ្ញា ដេនី ខ្វាន់ បើចង់សុំទោសគឺត្រូវចេញមុខមកសុំទោស ទាំងបងទាំងប្អូន និងជាលាយលក្ខណ៍អក្សរជាមួយសមាគមសិល្បករខ្មែរ

ចែករំលែក៖

ភ្នំពេញៈ​ តារាសម្តែងលោក អឹុម ជីវា៉ និយាយថា កញ្ញា ដេនី ខ្វាន់ បើចង់សុំទោសគឺត្រូវចេញមុខមកសុំទោស ទាំងបងទាំងប្អូន និងជាលាយលក្ខណ៍អក្សរជាមួយសមាគមសិល្បករខ្មែរ ដើម្បីធ្វើជាមេរៀនដល់អ្នកក្រោយៗទៀត ព្រោះសំដីជេប្រមាថដៀមដាម ពីនាក់បងប្អូនមិនអាចទទួលយកបាន ។ លោក អឹុម ជីវា៉ បាន post ក្នុង Account Facebook លោកថាៈ
សារចុងក្រោយរបស់ខ្ញុំបាទ អឹុម ជីវា៉ ! បើចង់ចេញមុខកែប្រែសុំទោស គឺត្រូវចេញមកសុំទោសទាំងបងនិងប្អូន ព្រោះប្អូនក៏បានដើរប្រាប់គេថាខ្លួនជាតារាសម្តែងដែរ ! ព្រោះពាក្យសំដីទាំងពីនាក់បងប្អូនជេដៀមដាមជេប្រមាថមកលើទស្សនិកជនអ្នកគាំទ្រ និង ដៀលដល់អ្នកសិល្បះរៀមច្បង គឺខ្ញុំបាទនិងអ្នកសិល្បៈ និងបងប្អូនទស្សនិកជន មិនទទួលយកបានជាដាច់ខាត ក្នុងនាមខ្ញុំបាទ ជាគ្រូសិល្បៈ និងក្នុងនាមខ្ញុំជាក្រុមប្រឹក្សារសមាគមសិល្បករខ្មែរ ម្នាក់ !
ដូចនេះត្រូវចេញមក
ទី១ ៈ កែប្រែសុំទោសជាសាធារណៈ តាមរយះFacebook !
ទី២ ៈ ធ្វើកិច្ចសន្យា ជាលាយលក្ខណ៍អក្សរ ជាមួយសមាគមសិល្បករខ្មែរ និងក្រសួងវប្បធម៌ !
ទី៣ ៈ ត្រូវធ្វើការសុំទោសតារារៀមច្បងគឺ អ្នកនាង មេ៉ង កែវពេជ្ជតា
ទី៤ៈ មិនបាច់សុំទោសខ្ញុំទេ ចាប់ទុកថាជាលើកទីមួយហើយដែលជួបសុបិន្តដ៏អាក្រក់ក្នុងសិល្បៈ នេៈជាប្រវត្តិសាស្រ្តហើយ សំរាប់ខ្ញុដែលបានជួបតារារះថ្មីជំពូកនេះ
ព្រោះធ្វើចឹងដើម្បីជាមេរៀនដល់តារាក្រោយៗទៀត បើមិនមានចំណាត់ការទេ វាធ្វើធ្វើសិល្បៈក្នុងប្រទេសខ្មែរ និងក្លាយជា តំបន់ភ្លើងក្រហម និងទីវាល អាសអាភាស សិល្បៈវប្បធម៌និងធ្លាក់ដល់កម្រិតសូន្យ ដោយសារបុគ្គលបុ៉្មាននាក់នេះ ។ វាមិនធ្ងន់ធ្ងរទេបុ៉ណ្ណឹង នេះមិនទាន់គិតដល់ផ្លូវច្បាប់ ពីចេតនាបង្ហាញនិងបំផ្លាញវប្បធម៌ខ្មែរនិង បំផ្លាញចរិកស្ត្រីខ្មែរដែលល្អផូផង់ និងបំផ្លាញកិត្តិយសសិល្បៈខ្មែរ តាមរយការបញ្ចេញរូបភាពអាសអាភាសលេចលើលេចក្រោមស្ទើស្រាត ក្នុងចេតនា ធ្វើអោយស្រីខ្មែរអាប់អោនផង ។ សូមកែប្រែទៅប្អូនៗ កុំយកទស្សនៈ ពាក្យ ថាគេច្រនែនជាន់ពន្លិច យកដាក់ក្នុងចិត្ត! កុំទឹកលុយភាពមានបានមកអំនួតអោយសោះ ប្អូនត្រូវចាំថាមានលុយមិនប្រាកដថាមានកិត្តិយសនោះទេ ! គេរិះគន់គឺចង់អោយប្អូនៗល្អ ប្អូនត្រូវបើកចិត្តអោយទូលាយទទួលយកគ្រប់មតិរិះគន់របស់បងប្អូនខ្មែរ បើប្អូនចង់ស្ថិតនៅលើវិថីសិល្បៈខ្មែរ ៕

image image image

ដោយក្តីគោរព ៈ អឹុម ជីវ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print