ពើងព្រះពុទ្ធ ស្ថិត​ក្នុងភូមិសាស្ត្រតំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ

ចែករំលែក៖

ខេត្ត​ព្រះវិហារ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​២៧​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ ពើងព្រះពុទ្ធ ស្ថិត​ក្នុងភូមិសាស្ត្រតំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ នៅតាមជួរភ្នំត្បែង នាខេត្តព្រះវិហារមានតំបន់ទេសភាពជាច្រើន ដែលជាតំបន់ទេសចរណ៍ សាសនា និងប្រពៃណី ដូចនៅទីនេះដែលអ្នកភូមិតែងហៅថាពើងព្រះពុទ្ធ ដែលអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦២ តែងតែឃើញ ភ្នំខាងស្តាំដៃ បើយើងមកពីទីរួមខេត្តព្រះវិហារ ។

ប្រភពដដែលបន្តថា​ យើងអាចធ្វើដំណើរពីល្អាងកួយ ដោយថ្មើរជើងប្រមាណ ៤៥នាទីជាមួយទេសភាពស្អាត ថ្មលយជាច្រើន អមជាមួយព្រៃក្រាស់ និងដានផ្លូវស្រាប់ ដែលសច្ចះ និងយាយតាឡើងមកគោរពបូជា និងកាន់សីលនៅទីនេះ ។

គួបញ្ជាក់ថា​ អ្នកផ្សងព្រេងអាចចំណាយពេល១យប់ ឬ២យប់ មករីករាយជាមួយថ្ងៃរៀបលិច ថ្ងៃរះដ៏ស្រស់ស្អាត និងពពកហូរ និងអ័ព្ទក្រាស់នៅពេលយប់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print