ខេត្តព្រះវិហារ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២៧ ខែសីហា ឆ្នាំ២០២២នេះថា៖ ពើងព្រះពុទ្ធ ស្ថិតក្នុងភូមិសាស្ត្រតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា នៅតាមជួរភ្នំត្បែង នាខេត្តព្រះវិហារមានតំបន់ទេសភាពជាច្រើន ដែលជាតំបន់ទេសចរណ៍ សាសនា និងប្រពៃណី ដូចនៅទីនេះដែលអ្នកភូមិតែងហៅថាពើងព្រះពុទ្ធ ដែលអ្នកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦២ តែងតែឃើញ ភ្នំខាងស្តាំដៃ បើយើងមកពីទីរួមខេត្តព្រះវិហារ ។
ប្រភពដដែលបន្តថា យើងអាចធ្វើដំណើរពីល្អាងកួយ ដោយថ្មើរជើងប្រមាណ ៤៥នាទីជាមួយទេសភាពស្អាត ថ្មលយជាច្រើន អមជាមួយព្រៃក្រាស់ និងដានផ្លូវស្រាប់ ដែលសច្ចះ និងយាយតាឡើងមកគោរពបូជា និងកាន់សីលនៅទីនេះ ។
គួបញ្ជាក់ថា អ្នកផ្សងព្រេងអាចចំណាយពេល១យប់ ឬ២យប់ មករីករាយជាមួយថ្ងៃរៀបលិច ថ្ងៃរះដ៏ស្រស់ស្អាត និងពពកហូរ និងអ័ព្ទក្រាស់នៅពេលយប់៕
ដោយ៖សហការី