Chelsea អាច នឹង ចាប់ផ្តើម ដាក់គោលដៅលើ Harry Maguire ប្រសិនបើ ការផ្លាស់ប្តូរWesley Fofana បរាជ័យ

ចែករំលែក៖

ក្លិបតោខៀវ Chelsea អាចនឹងចាប់ផ្តើមការយ៉ាងស្វាហាប់សម្រាប់ប្រធានក្រុម Manchester United កីឡាករ Harry Maguire មុនពេលផុតកំណត់នៃការផ្ទេរនៅសប្តាហ៍ក្រោយ ប្រសិនបើពួកគេមិនអាចចុះហត្ថលេខាយក Wesley Fofana បាន។ តាំងពីដើមមក Fofana ជាគោលដៅការពារកំពូលរបស់លោក Thomas Tuchel ក្នុងការនាំមកកីឡដ្ឋាន Stamford Bridge ប៉ុន្តែរហូតមកដល់ពេលនេះក្រុមតោខៀវបានជួបការខកចិត្តម្តងហើយម្តងទៀតក្នុងការប៉ុនប៉ងធ្វើកិច្ចព្រមព្រៀង។

 Chelsea បានឃើញការដេញថ្លៃចំនួន២ដងសម្រាប់កីឡាករវ័យ២១ឆ្នាំរូបនេះ តែត្រូវបានច្រានចោល មុនពេលសំណើទី៣ដែលយល់ថា មានតម្លៃរហូតដល់៧០លានផោន រួមទាំងការបន្ថែមត្រូវបានច្រានចោលភ្លាមៗកាលពីថ្ងៃពុធ ខណៈដែលក្លិប Leicester រង់ចាំតម្លៃកំណត់ត្រាពិភពលោកសម្រាប់ខ្សែការពារដែលនឹងស្មើនឹងអ្វីដែលពួកគេទទួលបានពី United សម្រាប់Maguire ត្រឡប់មកវិញកាលពីឆ្នាំ២០១៩។

Fofana ចង់ចូលរួមជាមួយ Chelsea ហើយត្រូវបានចាកចេញពីក្រុម Leicester ក្នុង២ប្រកួតចុងក្រោយ ក៏ដូចជាត្រូវបានបញ្ជូនទៅធ្វើការជាមួយក្រុមអាយុក្រោម២៣ឆ្នាំ បន្ទាប់ពីខកខានមិនបានហ្វឹកហាត់មួយថ្ងៃកាលពីសប្តាហ៍មុន។ នេះបើយោងតាមគ្រូបង្វឹករបស់ក្លិប Leicester លោកBrendan Rodgers

 ទោះបីជាយ៉ាងណាក៏ដោយ ខណៈដែលក្លិប Chelsea ប្រាកដជាមិនបោះបង់ការស្វែងរកកីឡាករជម្រើសជាតិបារាំង U21 នោះទេពួកគេមិនចង់ឆ្លើយតបនឹងតម្លៃដែលសួរនាពេលបច្ចុប្បន្នរបស់ Leicester នោះទេ ហើយក្លិបតោខៀវនៅតែត្រូវមើលថា តើកិច្ចព្រមព្រៀងអាចសម្រេចបានដែរឬទេ? ប្រសិនបើ Fofana មិនមកដល់ Chelsea ទេ ក្លិបអាចនឹងផ្លាស់ងាកទៅរកការចុះហត្ថលេខាលើខ្សែការពារ Maguire មុនពេលទីផ្សាររដូវក្តៅត្រូវបិទនៅម៉ោង១១យប់នៅថ្ងៃទី១ ខែកញ្ញា។

 កីឡាករជម្រើសជាតិអង់គ្លេស Maguire ពីមុនជាកីឡាករសំខាន់ក្នុងការការពារទាំងក្លិប និងប្រទេស ប៉ុន្តែឥឡូវនេះគាត់កំពុងមានបញ្ហាអំពីអនាគតនៅ Manchester United របស់គាត់ បន្ទាប់ពីត្រូវបានដាក់ឲ្យនៅកៅអីបម្រុងជាមួយ Cristiano Ronaldo ដោយអ្នកចាត់ការថ្មីលោក Erik ten Hag សម្រាប់ជ័យជម្នះ កាលពីយប់ថ្ងៃចន្ទលើគូប្រជែង Liverpool ដោយលោក Erik ten Hag បានជ្រើសរើស Rafael Varane ចាប់ដៃគូជាមួយកីឡាករ Lisandro Martinez នៅរដូវក្ដៅជំនួសវិញ។

 Maguire នៅតែត្រូវបានគេនិយាយថា នឹងគិតពីផែនការរបស់គ្រូបង្វឹកលោក Erik ten Hag នៅរដូវកាលនេះ ប៉ុន្តែរបាយការណ៍បង្ហាញថា កីឡាកររូបនេះលែងត្រូវបានគេមើលទៅជាអ្នកដែលមិនអាចខ្វះបានទៀតហើយ។ ដូច្នេះគាត់អាចនឹងចាកចេញបើសិនជាក្លិបបិសាចក្រហមត្រូវគ្នានឹងតម្លៃជាមួយក្លិ Chelsea (រូបភាព standard.com)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print