លោក ហ៊ុនម៉ានី : កុំខ្លាចរឿងបរាជ័យ តែកុំដាក់រឿងបរាជ័យជាគោលដៅ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : កុំខ្លាចរឿងបរាជ័យ តែកុំដាក់រឿងបរាជ័យជាគោលដៅ។ មាគ៌ាជីវិតត្រូវឆ្លងកាត់ការសាកល្បងសព្វបែបយ៉ាង ទោះអ្នកណាថាអ្វីក៏ថាចុះ យើងត្រូវតែខិតខំប្រឹងប្រែង តស៊ូដើម្បីសម្រេចក្តីស្រមៃ និងបំណងប្រាថ្នារបស់យើង ។ នេះជាការថ្លែង របស់ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង សាស្រ្តាចារ្យ និងគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅខេត្តបន្ទាយមានជ័យ។
លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងបន្តថា, កុំខ្លាចភាពបរាជ័យ ប្រសិនបើកូនកសិករម្នាក់អាចក្លាយជានាយករដ្ឋមន្រ្តី នោះប្អូនៗទាំងអស់គ្នាក៏អាចទទួលបានជោគជ័យ និងសម្រេចនូវក្ដីស្រមៃរបស់ខ្លួនបានដូចគ្នា៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print