ខេត្តបាត់ដំបង៖ ឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង លោក ប៉ោ វណ្ណះ ប្រកាសផ្តល់រង្វាន់គាប់ចិត្តដល់នាយនាយរងអាវុធហត្ថ ដែលបានបំពេញការងារក្នុងអង្គភាពក្រោមឱវាទ ឈានដល់បង្រ្កាបបានក្រុមចោរប្លន់ប្រដាប់អាវុធនៅក្នុងខេត្តបាត់ដំបងជាពិសេសអំពើប្លន់នៅស្រុកមោងឬស្សីកាលពីកន្លងទៅថ្មីនេះ។ លោកមេបញ្ជាការក៏បានដាក់បទបញ្ជាម៉ឺងម៉ាត់ឱ្យធ្វើការស្រាវស៊ើបអង្កេតមុខសញ្ញាក្រុមចោរប្លន់ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
លោកឧត្តសេនីយ៍ត្រី ប៉ោ វណ្ណះបានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអាវុធហត្ថខេត្តបាត់ដំបងប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារបន្តឆ្នាំ២០១៧ ៕
ដោយ៖ សុខ ខេមរា
...