ខេត្តបាត់ដំបង៖ ប្រឡាយមេលេខ១ មានទីតាំងស្ថិតនៅក្នុងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានស្តារឡើងវិញ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយមានទំហំការងារ៖ ស្តារប្រឡាយមេ ១ខ្សែ ប្រវែង ៤.១០០ ម៉ែត្រ, ស្តារប្រឡាយរង ២ខ្សែ សរុបប្រវែង ៥.២០០ ម៉ែត្រ និងសាងសង់សំណង់សិល្បការជាច្រើនកន្លែងទៀត ។
មកដល់ពេលនេះ ការងារខាងលើសម្រេចបានប្រមាណ ៥៥ ភាគរយ ហើយ ដោយគ្រោងនឹងបញ្ចប់នៅអំឡុងខែតុលា ឆ្នាំ ២០១៦ ខាងមុខ ។
ក្រោយពេលបញ្ចប់ការដ្ឋាននេះ ប្រឡាយមេលេខ១ នឹងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីដំណាំស្រូវវស្សា ចំនួន ៣៦០ ហិកតា ស្រូវប្រាំង ចំនួន ២.១៣៦ ហិកតា និងដំណាំរួមផ្សំ ចំនួន ១០ ហិកតា ៕
ដោយ៖ សុវណ្ណារ៉ា
...