ប្រឡាយមេលេខ១ នៅស្រុកថ្មគោល ខេត្តបាត់ដំបង សម្រេចបានប្រមាណ៥៥% គ្រោងនឹងបញ្ចប់នៅអំឡុងខែតុលា ឆ្នាំ២០១៦ខាងមុខ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រឡាយមេលេខ១ មានទីតាំងស្ថិតនៅក្នុងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានស្តារឡើងវិញ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយមានទំហំការងារ៖ ស្តារប្រឡាយមេ ១ខ្សែ ប្រវែង ៤.១០០ ម៉ែត្រ, ស្តារប្រឡាយរង ២ខ្សែ សរុបប្រវែង ៥.២០០ ម៉ែត្រ និងសាងសង់សំណង់សិល្បការជាច្រើនកន្លែងទៀត ។

មកដល់ពេលនេះ ការងារខាងលើសម្រេចបានប្រមាណ ៥៥ ភាគរយ ហើយ ដោយគ្រោងនឹងបញ្ចប់នៅអំឡុងខែតុលា ឆ្នាំ ២០១៦ ខាងមុខ ។

ក្រោយពេលបញ្ចប់ការដ្ឋាននេះ ប្រឡាយមេលេខ១ នឹងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីដំណាំស្រូវវស្សា ចំនួន ៣៦០ ហិកតា ស្រូវប្រាំង ចំនួន ២.១៣៦ ហិកតា និងដំណាំរួមផ្សំ ចំនួន ១០ ហិកតា ៕

13124446_477809202410991_7861868948568402824_n

13179404_477809249077653_6383885502820755570_n

13241390_477809199077658_444270288451650523_n

13077035_477809245744320_6872064447389805664_n

13239128_477809285744316_7015756358254147773_n

13077035_477809205744324_154100972223608227_n

13240762_477809259077652_5097191529673193340_n

13241345_477809339077644_418275900321949127_n

13230130_477809349077643_2293777692087838564_n

ដោយ៖ សុវណ្ណារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print