សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូទៅតុលាការ

ចែករំលែក៖

ភ្នំពេញ​៖​ នៅព្រឹកថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២២​ សមត្ថកិច្ចនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូពីជនរងគ្រោះ។ ជនសង្ស័យ ឈ្មោះដា ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះសុវណ្ណ រិទ្ធថា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដឹកឥវ៉ាន់ មានទីលំនៅផ្ទះជួល ភូមិឈ្មួញសង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JM-6132 ។តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា​  នៅទី២៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០២និង៣០នាទី មុនពេលកើតហេតុ ជនរងគ្រោះ​ ជិះ​ម៉ូតូ​ជា​ មួយ​មិត្តភ័ក្ដិ​ ចំនួន ៦នាក់​ បានជិះម៉ូតូចំនួន៥គ្រឿងចេញពីក្លឹប  ហ៊ូលឡាញ់ ក្នុងខណ្ឌសែនសុខ ដោយជនរងគ្រោះ ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌​ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JM-6132ពេលមកដល់ចំណុចមុខព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ ក៏បែកផ្លូវគ្នា រួចជនរងគ្រោះក៏ជិះទៅផ្ទះនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជពីភ្នំពេញ ពេលជិះមកតាមផ្លូវក៏មាន ជនសង្ស័យ  បានស្រែកថា ដេញវា។ ដូច្នេះ ជនរងគ្រោះ ភ័យហេីយបានជិះម៉ូតូគេច ពេលមកដល់ចំណុចផ្លូវបេតុង មុខស្ថានីយ៍ចាក់ប្រេងលីមឡុង​ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក៏ឈប់ម៉ូតូ រត់ចូលផ្ទះគេ អោយគេជួយ ពេលនោះជនសង្ស័យក៏បានធ្វើសកម្មភាពកាប់ដាច់ ស្លាកលេខម៉ូតូ រួចនាំគ្នាជិះម៉ូតូរបស់ជនរងគ្រោះយកទៅផ្ញើរនៅផ្សារឯករាជ្យ២ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ទៀតថា​ ក្រោយមកជនរងគ្រោះក៏បាន ឆែកតាមប្រព័ន្ធGPSឃើញម៉ូតូរបស់ខ្លួននៅចំណុចខាងលើ ក៏ប្តឹងសមត្ថកិច្ចនគបាលអោយចាំមើល។លុះថ្ងៃខែឆ្នាំដដែល វេលាម៉ោង១០និង៣០នាទី ស្រាប់តែជនសង្ស័យឈ្មោះដា ចំរើនភេទប្រុស បានដើរមកយកម៉ូតូរបស់ជនរងគ្រោះដែលផ្ញើរទុកនៅកន្លែងខាងលើក៏ត្រូវសមត្ថកិច្ចនគរបាលធ្វើ ការឃាត់ខ្លួន និងវត្ថុតាងនាំមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១តែម្ដង ។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួន ពិតជាបានធ្វេីសកម្មភាពប្លន់យកម៉ូតូជនរងគ្រោះពិតប្រាកដមែន៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print