ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ៖លួចមានស្ថានទម្ងន់ទោស( ឆក់ទូរសព្ទដៃ)

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ កាលពីវេលាម៉ោង​ ១២​ និង២០នាទីរំលងអាធ្រាត្រ​ឈានចូលថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២២​ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ពីបទ៖លួចមានស្ថានទម្ងន់ទោស(​​ឆក់ទូរសព្ទដៃ) នៅចំណុចមុខផ្ទះលេខ២០២ផ្លូវ៣១០ ភូមិ ៥ក្រុម៣៩ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់ឈ្មោះ ប៉ូ ពេជ្រហៅអាពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ​មិនពិតប្រាកដ (មានសារធាតុញៀន) ។​ ចំណែក​វត្ថុតាងចាប់យក៖
-ម៉ូតូ០១គ្រឿងម៉ាក Nexសេរីឆ្នាំ 2017ពណ៍ស -ពាក់ស្លាកលេខ ភ្នំពេញ 1FL-9003 លេខតួនឹងលេខម៉ាស៊ីនAE52-315752 (ជារបស់ជនសង្ស័យ) ។

យោង​តាម​ប្រភពព័ត៌មាន​ពី​លោក​វរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌបឹងកេងកង​ បានឱ្យដឹងថា​ ដំណើររឿងហេតុ៖​នៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២២ វេលាប្រហែលម៉ោង១១និង៣០នាទី ជនសង្ស័យខាងលើជិះម៉ូតូ០១គ្រឿងម៉ាក Nexសេរីឆ្នាំ 2017ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1FL-9003 តែម្នាក់ឯងចេញពីផ្ទះជួលនៅម្ដុំសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យគោលបំណងជិះម៉ូតូធ្វើសកម្មភាពឆក់តាមដងផ្លូវ។

លុះជនសង្ស័យជិះម៉ូតូមកដល់ចំនុចមុខផ្ទះលេខ​២០២ផ្លូវលេខ​ ៣១០ ភូមិ៥ក្រុម៣៩ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) ក៏បានឃើញជនរងគ្រោះកំពុងចុចទូរស័ព្ទដៃក្នុងផាសអាប់ជិះស្របទិសនឹងគ្នាហើយជនសង្ស័យក៏ជិះម៉ូតូទៅអែបខាងស្ដាំដៃនឹងផាសអាប់ធ្វើសកម្មភាពឆក់ទូរសព្ទដៃ របស់ជនរងគ្រោះ បានសម្រេចក៏ជិៈគេចបានប្រហែល២០ម៉ែត្រក៏អកស័រនឹងម៉ូតូគេធ្វើដំណើរតាមដងផ្លូវបណ្ដាលអោយដួល ស្របពេលនោះសមត្ថកិច្ចមូលដ្ឋានយើងល្បាតទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ រួមនឹងវត្ថុតាង យកមកសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២​តែម្ដង។

បច្ចុប្បន្នជនសង្ស័យ​ រួមនិងវត្ថុតាង បានឃាត់ខ្លួន នៅអធិការដ្ឋាននគរអាស្រ័យហេតុបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់៕

...

ដោយ​៖ជីណា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print