​រន្ទះបាញ់​ងាប់​គោ​ចំនួន​៥​ក្បាលទាំងយប់ នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​មន្ត្រី​នគរបាល​ស្រុក​ស្វាយ​យ​លើ ខេត្តសៀមរាប បាន​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៩ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ សត្វ​​គោ​ចំនួន​៥​ក្បាល ត្រូវ​​រន្ទះបាញ់​ងាប់​ទាំងយប់​។

មន្រ្តី​នគរបាល​ស្រុក​ បានឱ្យដឹងទៀតថា​ ហេតុការណ៍​គ្រោះបាតុភូត​ធម្មជាតិ​ខាងលេីនេះ​ បានកេីតឡេីង​កាលពី​វេលា​ម៉ោង​ ៨​និង​៣០​នាទីយប់ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២២​ ស្ថិត​នៅ​ចំណុច​ភូមិ​អូររូង ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

មន្ត្រី​ដដែល​បន្តថា​ នៅ​ម៉ោង​កើតហេតុ​ខាងលើ នៅ​តំបន់​នោះ​មាន​ភ្លៀង និង​ខ្យល់​យ៉ាងខ្លាំង ហើយ​បណ្តាលឱ្យ​ផ្គររន្ទះបាញ់​មកលើ​រោង​គោ​របស់​ជនរងគ្រោះ​ខាងលើ បណ្តាលឱ្យ​ងាប់​គោ​ទាំង​៥​ក្បាល នៅ​កន្លែងកើតហេតុ​តែម្តង​។ ក្នុងចំណោម​គោ​ទាំង​៥​ក្បាល​ដែលងាប់នោះ រួមមាន៖​ ​មេគោ​ធំ​ចំនួន​២​ក្បាល និង​គោ​ឈ្មោល​ជំទង់​ចំនួន​៣​ក្បាល​។​

​ចំណែក​​ម្ចាស់​គោ​មានឈ្មោះ​ញឹ​ប ព្រីង ភេទ​ប្រុស​អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​អូររូង​ឃុំ​តា​សៀម​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​។​

ក្រោយកេីតហេតុ​ សត្វ​គោទាំងអស់នោះ​ ត្រូវ​បានធ្វេីកំណត់ហេតុ​រួចប្រគល់ឱ្យម្ចាស់៕

ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print