ស្រ្តីសម្រាលកូនក្នុងព្រៃ ត្រូវបានយកចិត្តទុកដាក់ ពីក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ស្រុកសំពៅលូន

ចែករំលែក៖

ខេត្តបាត់ដំបង:ស្រ្តីសម្រាលកូនក្នុងព្រៃ ហើយបញ្ជូនបន្តមកសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន កាលពីថ្ងៃមុននោះ រហូតមកដល់ពេលនេះត្រូវបានយកចិត្តទុកដាក់ ពីក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ស្រុកសំពៅលូន ដឹកនាំដោយលោកវរសេនីយ៍ទោ ពេជ្រ សារ៉ែន ជាប្រធានក្រុមយុវជនប្រចាំស្រុកសំពៅលូន ចុះទៅដល់មន្ទីពេទ្យបង្អែកស្រុក ដើម្បីសួរសុខទុក្ខ និងនាំយកថវិការមួយចំនួនធំទៅឧបត្ថម្ភដល់គាត់(ស្រ្តីដែលសម្រាលកូនក្នុងព្រៃ)ហើយ នៅវេលាម៉ោង១៧ និង០០នាទី រសៀលថ្ងៃទី១៣ ខែ០៥ ឆ្នាំ២០១៦ម្សិលមិញនេះ។

ដោយមានការណែនាំ និងចង្អុលបង្ហាញពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ឲ្យក្រុមការងារយុវជនស្រុកសំពៅលូន យកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ។ ជាក់ស្តែងថវិការ សរុបរួម ៥៩៥,០០០រៀល ដែលយកមកឧបត្ថម្ភជូនដល់(ស្រ្តីសម្រាលកូនស្រីទី៦ក្នុងព្រៃ)កាលពីថ្ងៃមុននេះ គឺជាទឹកចិត្តរបស់ក្រុមការងារយុវជនស្រុក និងថវិការសប្បុរសជន ដែលជួយដល់ស្រ្តីខាងលើ តាមរយះក្រុមយុវជន ដើម្បីទុកឲ្យគាត់ដោះស្រាយជីវភាពមួយរយៈពេលដែកកំពុងសំរាកថែទាំសុខភាព ក្រោយសំរាលនៅមន្ទីរពេទ្យបង្អែកសំពៅលូន ៕​

image image image image image image image

ដោយ​ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print