គួរឲ្យអាសូរណាស់ដោយសេចក្តីក្រ យុវជនម្នាក់ជាន់មីនផ្ទុះដាច់ជើងម្ខាងពេលឆ្លងដែនតាមច្រករបៀងព្រៃគប់រកការងារធ្វើនៅស្រុកថៃ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ យុវជនជាកម្មករម្នាក់បានរងរបួសដាច់ជើងម្ខាងផ្នែកខាងស្តាំ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ខណៈដើរជាន់មីនបង្កឲ្យផ្ទុះនៅចំណុចច្រករបៀងព្រៃគប់(ព្រំដែនកម្ពុជា-ថៃ) ស្ថិតនៅចំណុចព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សែត អាយុ១៨ឆ្នាំ មានស្រុកកំណើតរស់នៅគោកកក់ ឃុំស្វាយចេក  ស្រុកអង្គរធំ ខេត្តសៀមរាប មានមុខរបរជាកម្មករស៊ីឈ្មួលនៅទឹកដីថៃ។

មុនពេលកើតហេតុយុវជនខាងលើ បានធ្វើដំណើរត្រឡប់មកពីទឹកដីថៃវិញតាមច្រករបៀងព្រៃគប់ ក៏ជាន់មីនបណ្តាលឲ្យផ្ទុះរងរបួសដាច់ជើង ហើយក៏ត្រូវអ្នកភូមិនាំគ្នាជួយសង្គ្រោះ លើកសែងអូសចេញពីកន្លែងកើតហេតុ យកមកកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។

គួររំលឹកថា ប្រជាពលរដ្ឋជាកម្មករជាច្រើនងាយនិងរងគ្រោះដោយសារការឆ្លងដែនដោយខុសច្បាប់ស្វែងរកការងារធ្វើនៅក្នុងទឹកដីថៃ តាមរយៈការបើកច្រករបៀងរបស់សមត្ថកិច្ចនគរបាលការពារព្រំដែននេះជាដើម៕

3cf424ef-3759-472b-a0c2-70015cb89b7b

cdf6f5fa-8068-4a00-a1a9-64332410a118

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print