ភ្នំពេញៈ មានករណីភ្ញាក់ផ្អើលមួយកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ខណះប្រទះឃើញបុរសម្នាក់ដេកស្លាប់ផ្កាប់មុខ នៅលើគំនរថ្ម ឋិតនៅក្រុម៥ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សាក្សីនៅទីនោះនិយាយថាៈ ជនងគ្រោះជាជាងឈើធ្វើផ្ទះវីឡាជាប់ទីតាំងស្លាប់នោះ ហើយមុនពេលកើតហេតុវេលាម៉ោង៤រសៀលម្សិលមិញគេឃើញជនរងគ្រោះនិងកម្មករឯទៀតបាននាំគ្នាផឹកស្រាបៀរអស់២កេស អាចជាការស្រវឹងមិនទាន់ស្វាងទើបបណ្តាលអោយធ្លាក់ស្លាប់ពីលើផ្ទះវិឡានេះ មកខ្ទាតចូលដីឡូតិ៍ដែលឋិតជាប់វិឡាខាងលើ។
សមត្ថកិច្ចកំពុងធ្វើការពិនិត្យជុំវិញករណីនេះដើម្បីរកអោយឃើញពីមូលហេតុដែលបណ្តាលអោយយុវជនបានធ្លាក់ស្លាប់៕
តុងសីហា
...