ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថាៈ ពេលនេះខ្ញុំកំពុងស្ថិតក្នុងទីលានកីឡាវាយកូនគោល ដែលជាថ្ងៃអាទិត្យទី១ដែលខ្ញុំបានសំរាកពីការងារបន្ទាប់ពីបុណ្យចូលឆ្នាំខ្មែមក។ ថ្ងៃអាទិត្យ៥ដងសំរាកបាន១ដង ប្រសើរជាងមិនបានសំរាក។
ថ្ងៃនេះសុំប្រពន្ធវាយឱយបានយូរបន្តិចទោះថ្ងៃក្តៅបន្តិចក៏ដោយ។ ចៅៗកុំអាលមករកតាចាំល្ងាចចាំជួបគ្នា តាសុំវាយកូនគោលសិនហើយណាចៅ។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថាៈ សូមបញ្ជាក់ជូនថានាឡិកាសដែលខ្ញុំពាក់ដៃឆ្វេងឬព្យួរនៅចង្កេះជាប្រភេទនាឡិកាសំរាប់វាស់ចម្ងាយដើម្បីវាយដែលភ្ជាប់ជាមួយផ្កាយរណបមកកាន់ទីលានវាយកូនគោល និងនាឡិកាដែលវានិងឱ្យយើងដឹងជាលេខនិងជាសម្លេង។ សង្ឃឹមថានាឡិកានេះមិនផ្តល់នូវការយល់ច្រឡំថាខ្ញុំជាចាស់ស្ទាវនោះទេ៕
...
ដោយ សុខ ខេមរា