ភ្នំពេញ៖ នេះបើយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃសៅរ៍ទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន២១នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៧ករណីទូទាំងប្រទេស នៅថ្ងៃទី០៣ ខែកញ្ញានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន២១នាក់ រួមមាន៖ ជួញដូរ ១១ករណី ឃាត់មនុស្ស ១៥នាក់(ស្រី ១នាក់) ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់មនុស្ស ៣នាក់ ,ប្រើប្រាស់ ៣ករណី ឃាត់មនុស្ស ៣នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៣ខែកញ្ញា រួមមាន៖មេតំហ្វេតាមីន(ម៉ាទឹកកក) ស្មេីនិង ២០,២៦ក្រាម និង៥កញ្ចប់តូច ។ មេតំហ្វេតាមីន(ម៉ាកwy)ស្មេីនិង១,២៩ក្រាម ។
ចំណែកលទ្ធផលខាងលើនេះមាន ១០អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ១០អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យក (ម៉ាទឹកកក) ០,៤៣ក្រាម។
២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកWy ១,២៩ក្រាម។
៣ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក (ម៉ាទឹកកក) ១,៧៣ក្រាម។
៤ / កំពង់ឆ្នាំង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៥ / កំពង់ស្ពឺ៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ ចាប់យក (ម៉ាទឹកកក) ៩,៣៦ក្រាម។
៦ / កណ្តាល៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក (ម៉ាទឹកកក) ០,៥៩ក្រាម និង៥កញ្ចប់តូច។
៧ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥,៥៤ក្រាម។
៨ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក(ម៉ាទឹកកក) ១,៧៤ក្រាម។
៩ / ស្វាយរៀង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
១០ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក(ម៉ាទឹកកក) ០,៨៧ក្រាម ៕ដោយ៖ស តារា
រូបភាព៖ឯកសារ