ភ្នំពេញ៖ នេះបើយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រលប់ថ្ងៃអាទិត្យទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន២៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន៥ករណីទូទាំងប្រទេស នៅថ្ងៃទី០៤ ខែកញ្ញានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន២៣នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់មនុស្ស ២នាក់ ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់មនុស្ស ១នាក់ និងប្រើប្រាស់ ២ករណី ឃាត់មនុស្ស ២០នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ខែកញ្ញា រួមមាន៖ មេតំហ្វេតាមីន(ម៉ាទឹកកក) ស្មេីនិង ៥,៣៩ក្រាម និងមេតំហ្វេតាមីន(ម៉ាកwy)ស្មេីនិង០,១២ក្រាម ។
សូមជម្រាបថា ក្នុងប្រតិបត្តិការចុះបង្ក្រាបជាលទ្ធផលមានចំនួន ៤អង្គភាព ដែលបានចូលរួមបង្ក្រាបដូចខាងក្រោម៖
នគរបាល ៖ ៤អង្គភាព
១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក(ម៉ាទឹកកក) ២,៦៩ក្រាម និងម៉ាកWy ០,១២ក្រាម។
២ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ១៧នាក់។
៣ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក(ម៉ាទឹកកក) ០,៦១ក្រាម។
៤ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យក(ម៉ាទឹកកក) ២,០៩ក្រាម ៕ដោយ៖ស តារា
រូបភាព៖ឯកសារ