ខេត្តបន្ទាយមានជ័យៈ៖ក្មេងប្រុសម្នាក់លង់ទឹកអូរព្រំដែនស្លាប់នៅវេលាម៉ោង០១នឹង១០នាទីរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២២នេះពីក្រោយផ្សារមង្គលចំងាយជាង១០០ម៉ែត្រ ស្ថិតក្នុងភូមិប៉ោយប៉ែតសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ក្មេងប្រុសរងគ្រោះមានឈ្មោះ ឡៃ ម៉េងស៊ឺ អាយុ ០៤ឆ្នាំឪពុកមានឈ្មោះ លឿន ឡៃ និងម្ដាយមានឈ្មោះចិន សាវុនរស់នៅភូមិកើតហេតុ។
លោកស្រីមេភូមិប៉ោយប៉ែត ស៊ិន ណាំយ៉ុង បានប្រាប់ថាក្មេងប្រុសខាងលើ
នោះម៉ោងប្រមាណ៦និង៤៩នាទីល្ងាចថ្ងៃដដែលនេះនៅមិនទាន់រកនៅឃើញឡើយទេ។ហើយកំពុងតែបង្កើនកម្លាំងបន្ថែមដើម្បីស្វែងរកសពក្មេង។លោកស្រីបន្តថា ក្មេងរងគ្រោះត្រូវបានក្មេងៗដែលទៅលេងទឹកជាមួយ ឃើញធ្លាក់ទឹកអូរព្រំដែនកម្ពុជា ថៃ
...
រួចហើយក៏បានរត់មកប្រាប់ឪពុកម្ដាយទើបបង្ករការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចុះជួយរុករកតែម្ដង។វណ្ណា