ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​២៣​នាក់​ ករណីបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​៥​ករណីទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៤​ ខែកញ្ញា​​!

ចែករំលែក៖

ភ្នំពេញ​៖​ នេះបើ​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃអាទិត្យទី០៤​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ ជនសង្ស័យ​ចំនួន​២៣​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​៥​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​០៤​ ខែកញ្ញា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​

​របាយការណ៍​ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​២៣​នាក់​ រួម​មាន​៖​ ជួញដូរ​ ២​ករណី​ ឃាត់​មនុស្ស​​ ២​នាក់​ ,​ដឹក​ជញ្ជូន​ រក្សា​ទុក​ ១​ករណី​ ឃាត់​មនុស្ស​​​ ១​នាក់​ និងប្រើប្រាស់​ ២​ករណី​ ឃាត់​មនុស្ស​​ ២០​នាក់​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០៤​ខែកញ្ញា​ រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​(ម៉ាទឹកកក​)​ ស្មេីនិង​​ ៥,៣៩​ក្រាម​ និង​មេ​តំ​ហ្វេ​តា​មីន​(ម៉ាកwy)ស្មេីនិង​០,១២​ក្រាម​ ។​

​សូមជម្រាបថា​ ក្នុងប្រតិបត្តិការចុះបង្ក្រាប​ជាលទ្ធផល​មានចំនួន​ ៤​អង្គភាព​ ដែលបាន​ចូលរួម​បង្ក្រាប​ដូចខាងក្រោម៖​ 

​នគរបាល​ ៖​ ៤​អង្គភាព​ 

១​ /​ បាត់ដំបង​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​(ម៉ាទឹកកក​)​ ២,៦៩​ក្រាម​ និងម៉ាក​Wy​ ០,១២​ក្រាម​។​ 

២​ /​ កំពង់ចាម​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១៧​នាក់​។​ 

៣​ /​ កំពង់ឆ្នាំង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​(ម៉ាទឹកកក​)​ ០,៦១​ក្រាម​។​ 

៤​ /​ ព្រៃវែង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​(ម៉ាទឹកកក​)​ ២,០៩​ក្រាម​ ៕ដោយ​៖ស​ តារា​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print