ដើម្បីបញ្ជាក់ពីសមត្ថភាពវាយស្ទាក់របស់កាំជ្រួចមីសីុលល្បឿនលឿន AAD ឥណ្ឌាបានសាកល្បង មីសីុលប្រភេទ Prithvi ធ្វើជាគោលដៅសម្រាប់ការសាកល្បងវាយស្ទាក់បញ្ជាក់ពីសមត្ថភាពពិត។
សារព័ត៌មាន Dailvexelsior កាលពីថ្ងៃទី១៥ខែឧសភាបានផ្សាយថាឥណ្ឌាបានសាកល្បងមីសីុល ល្បឿនលឿនសម្រាប់វាយស្ទាក់មីសីុលសត្រូវប្រភេទAAD ។ ការសាកល្បងនោះគឺដើម្បីបញ្ជាក់ពីសមត្ថភាពនៅក្នុងការកសាង ប្រព័ន្ធការពារមីសីុលដែលមានប្រសិទ្ធិភាពបំផុត ក្នុងពេលដែលពិភពលោកផ្តោតសំខាន់ទៅលើប្រព័ន្ធមីសីុល ដែលជាអាវុធអាចកំណត់ពីសមត្ថភាពខ្លាំងក្លាយរបស់ប្រទេសនិមួយៗ។
អង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រសួងការពារជាតិឥណ្ឌា បានឲ្យដឹងថា «ការសាកល្បង គឺដើម្បីបញ្ជាក់ពីសមត្ថភាពវាយប្រហារកម្ទេចវត្ថុហោះហើរនៅលើអាកាសមានកាំជ្រួចមីសីុលជាដើម។
ការសាកល្បងដោយប្រើប្រាស់មីសីុលប្រភេទPrithvi បាញ់ចេញពីនាវាចម្បាំងដែលឈរជើងនៅឈូងសមុទ្រBengal ហើយមីសីុលវាយស្ទាក់ក៏បានហោះទៅកម្ទេចមីសីុលនោះដោយជោគជ័យ។ កាំជ្រួចមីសីុលវាយស្ទាក់បានបាញ់ចេញពីកោះAbdul Kalam ក្រោយពេលទទួលបានព័ត៌មានពីប្រព័ន្ធរ៉ាដាតាមដានទៅកម្ទេចមីសីុលសត្រូវ។
កាំជ្រួចមីសីុលវាយស្ទាក់ AAD ជាប្រភេទមីសីុលមានប្រវែង៧,៥ម៉ែត្រ បញ្ជាដោយប្រព័ន្ធគ្រប់គ្រង ។ ចាប់តាំងពីដើមឆ្នាំ២០០០មកឥណ្ឌាបានអភិវឌ្ឍន៍កម្មវិធីកាំជ្រួចមីសីុល ដើម្បីទប់ទល់និងការគម្រាមកំហែងពីសត្រូវ។
ជាមួយនិងការសាកល្បងលើកនេះគឺជាលើកទី១២ហើយសម្រាប់មីសីុលវាយស្ទាក់ខាងលើ ហើយក្នុងចំណោមនោះមាន១០លើកទទួលបានជោគជ័យ។
កាលពីដំបូងមានតែអាមេរិកនិងរុស្ស៊ី ប៉ុណ្ណោះដែលនាំមុខនៅក្នុងវិស័យផលិតសព្វាវុធកាំជ្រួចមីសីុលអាចបំពាក់ ក្បាលគ្រាប់បរមាណូ។ មីសីុលទាំងនោះ អាចបាញ់ចេញពីនាវាមុជទឹកដែល លាក់ខ្លួននៅក្រោមបាតសមុទ្រ។ មេបញ្ជាការកងទ័ពវាយលុកអាមេរិកបានបញ្ជាក់ថា ចិននិងកូរ៉េខាងជើងបាន ផលិតកាំជ្រួចមីសីុលបំពាក់ក្បាលគ្រាប់បរមាណូជាច្រើនប្រភេទ។ ចំណែកឥណ្ឌា និងប៉ាគីស្ថានក៏កំពុងផលិតដូចគ្នា។
ចិនបានចាប់ផ្ដើមផលិតមីសីុលឆ្លង ទ្វីបមានកម្រិតចំគោលដៅខ្ពស់បំផុត អាចវាយប្រហារនៅលើគោលដៅក្នុង ប្រទេសជប៉ុន និងទីតាំងយោធានានា របស់អាមេរិក។ លោក Ian Easton ម្ចាស់អត្ថបទសរសេរពីលទ្ធភាពវាយ ប្រហារ សើុបអង្កេត របស់ចិន បាន បញ្ជាក់ថា ក្រោយរយៈពេលជាច្រើន ឆ្នាំដែលចិនបានខិតខំផលិតបានមីសីុលជាច្រើនគ្រាប់ ច្រើនប្រភេទ ក្នុងនោះ មានមីសីុលបាញ់ពីលើដីទៅគោលដៅ លើដី CJ-10 ។ កាំជ្រួចមីសីុលប្រឆាំង នាវាចម្បាំង YJ-62 របស់កម្លាំងទាហាន ជើងទឹកក៏ដូចជាកាំជ្រួចមីសីុល YJ-63 និងCJ-20 របស់កម្លាំងទាហានអាកាសជាដើម។
កងកម្លាំងកាំភ្លើងធំរបស់ចិនមាន កាំជ្រួចមីសីុលជាង៥០០ដើម ប្រើប្រាស់ ជើងទម្រ ពី៤០ទៅ៥៥ សម្រាប់មីសីុល CJ-10 ទាំងនោះបានធ្វើឱ្យជប៉ុននិងអាមេរិក ព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែវាបាញ់បានចម្ងាយរហូតដល់ទៅ១.៥០០ គីឡូម៉ែត្រ អាចកម្ទេចគោលដៅនៅ ក្នុងប្រទេសជប៉ុន។
មន្ដ្រីក្រសួងការពារជាតិអាមេរិក បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ មីសីុលរបស់ចិនអាចវាយប្រហារទៅលើ គោលដៅនានារបស់អាមេរិកនៅក្នុង តំបន់អាសីុក្នុងនោះមានទីតាំង យោធា របស់អាមេរិកនៅលើកោះGuamជាដើម។ តាមប្រព័ន្ធផ្សព្វផ្សាយរបស់អូស្ដ្រាលីបាន បញ្ជាក់ថា ប្រសិនបើចិនដាក់កាំជ្រួចមីសីុល ទាំងនោះនៅក្នុងទីតាំងយោធានៅលើកោះសិប្បនិមិត្ដក្នុងដែនសមុទ្រចិនភាគខាងត្បូងនោះ ចិនអាចវាយប្រហារទាំងនៅក្នុង ទឹកដីអូស្ដ្រាលីផងដែរ។
ក្រៅពីចិន កូរ៉េខាងជើង ឥណ្ឌា ប៉ាគីស្ថានក៏បានខិតខំផលិតមីសីុលឆ្លងទ្វីបមានល្បឿនជាងសំឡេងដល់ទៅ៣ដង សម្រាប់កម្ទេចគោលដៅនៅឆ្ងាយគេចផុតពីប្រព័ន្ធរ៉ាដារបស់សត្រូវ។ នៅក្នុង ប្រទេសតំបន់អាស៊ានវិញ វៀតណាម ក៏បានទិញមីសីុលពីប្រទេសរុស្ស៊ីសម្រាប់ ទប់ទល់ពេលមានហេតុការណ៍អាក្រក់ កើតឡើង។
អ្វីដែលពិភពលោកព្រួយបារម្ភនោះគឺកាំជ្រួចមីសីុលបំពាក់ក្បាលគ្រាប់បរមាណូ របស់ចិន ដោយសារតែចិនមានវិវាទ ជាច្រើនជាមួយប្រទេសជិតខាងជុំវិញដែន អធិបតេយ្យ។ អ្វីដែលអាមេរិកព្រួយ បារម្ភនោះ គឺចិនកំពុងសាងសង់ទីតាំង យោធាកណ្ដាលសមុទ្រងាយស្រួលក្នុង ការវាយប្រហារទៅគ្រប់ទិសទី។
ពេលនេះចិនកំពុងប្រែក្លាយតំបន់ទឹកជ្រៅនៅដែនសមុទ្រចិនភាគខាងត្បូង ដើម្បីធ្វើជាទីតាំងសម្រាប់កម្លាំងនាវា មុជទឹកដើរដោយថាមពលបរមាណូនិង ក្លាយជាទីតាំងសម្រាប់វាយប្រហារ អាមេរិកដោយកាំជ្រួចមីសីុលឆ្លងទ្វីប បំពាក់ក្បាលគ្រាប់បរមាណូ។
ជាច្រើនខែកន្លងមក ចិនបានសាងសង់ កោះសប្បនិមិត្ដ និងទីតាំងយោធាដោយ បើកចំហ រនៅដែនសមុទ្រចិនភាគខាង ត្បូង។ បណ្ដាប្រទេសនៅក្នុងតំបន់ មាន វៀតណាម ហ្វីលីពិន ក៏ដូចជាអាមេរិក បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាព ខុសច្បាប់ខាងលើ។
អ្នកឯកទេសយោធា និងសន្ដិសុខ បានបញ្ជាក់ថា នឹងមានរឿងអ្វីកើតឡើង នៅបាតសមុទ្រ គឺជាបញ្ហាគួរឱ្យព្រួយ បារម្ភបំផុត។ ពេលនេះចិនបានសាងសង់ទីតាំងសម្រាប់ក្រុមនាវាមុជទឹកដែល បានបំពាក់កាំជ្រួចមីស៊ីលឆ្លងទ្វីប បំពាក់ ក្បាលគ្រាប់បរមាណូ។ ការដែលសាងសង់ ទីតាំងនៅដែនសមុទ្រចិនភាគខាងត្បូងក្នុង គោលដៅបង្កើតជម្រកសម្រាប់នាវា មុជទឹកគេចផុតពីការចាប់បានដោយ ប្រព័ន្ធរ៉ាដារបស់អាមេរិក ៕
ប្រែសម្រួល៖ ម៉ែវ សាធី