ឥណ្ឌាសាកល្បងមីសីុលវាយស្ទាក់ប្រកបដោយជោគជ័យ

ចែករំលែក៖

ដើម្បីបញ្ជាក់ពីសមត្ថភាពវាយស្ទាក់របស់កាំជ្រួចមីសីុល​ល្បឿនលឿន AAD ឥណ្ឌាបានសាកល្បង មីសីុលប្រភេទ Prithvi ធ្វើជាគោលដៅសម្រាប់ការសាកល្បងវាយស្ទាក់បញ្ជាក់ពីសមត្ថភាពពិត។

សារព័ត៌មាន Dailvexelsior កាលពីថ្ងៃទី​១៥ខែឧសភាបានផ្សាយថាឥណ្ឌាបានសាកល្បងមីសីុល ល្បឿនលឿនសម្រាប់វាយស្ទាក់មីសីុលសត្រូវ​ប្រភេទ​AAD ។ ការសាកល្បងនោះគឺដើម្បី​បញ្ជាក់ពីសមត្ថភាពនៅក្នុងការកសាង ប្រព័ន្ធការពារមីសីុលដែលមានប្រសិទ្ធិភាពបំផុត ក្នុងពេលដែលពិភពលោកផ្តោតសំខាន់ទៅលើប្រព័ន្ធមីសីុល ដែលជាអាវុធអាចកំណត់ពីសមត្ថភាពខ្លាំងក្លាយរបស់ប្រទេសនិមួយៗ។

អង្គការស្រាវជ្រាវនិងអភិវឌ្ឍន៍​របស់ក្រសួងការពារជាតិឥណ្ឌា បានឲ្យដឹងថា «ការសាកល្បង គឺដើម្បីបញ្ជាក់ពីសមត្ថភាពវាយប្រហារកម្ទេចវត្ថុហោះហើរនៅលើអាកាសមានកាំជ្រួចមីសីុលជាដើម។

ការសាកល្បងដោយប្រើប្រាស់មីសីុលប្រភេទ​Prithvi បាញ់ចេញពីនាវាចម្បាំងដែលឈរជើងនៅឈូងសមុទ្រ​Bengal ហើយមីសីុលវាយស្ទាក់ក៏បានហោះទៅកម្ទេចមីសីុលនោះដោយជោគជ័យ។​ កាំជ្រួចមីសីុលវាយស្ទាក់បានបាញ់ចេញពីកោះ​Abdul Kalam ក្រោយពេលទទួលបាន​ព័ត៌មានពីប្រព័ន្ធរ៉ាដាតាមដានទៅកម្ទេចមីសីុលសត្រូវ។

កាំជ្រួចមីសីុលវាយស្ទាក់ AAD ជាប្រភេទមីសីុលមានប្រវែង​៧,៥ម៉ែត្រ បញ្ជាដោយប្រព័ន្ធគ្រប់គ្រង ។​ ចាប់តាំងពីដើមឆ្នាំ​២០០០មក​ឥណ្ឌាបានអភិវឌ្ឍន៍កម្មវិធីកាំជ្រួចមីសីុល ដើម្បីទប់​ទល់និងការគម្រាមកំហែងពីសត្រូវ។
ជាមួយនិងការសាកល្បងលើកនេះគឺជាលើកទី​១២ហើយសម្រាប់មីសីុលវាយស្ទាក់ខាងលើ ហើយក្នុងចំណោមនោះមាន១០លើកទទួលបានជោគជ័យ។

កាលពី​ដំបូង​មាន​តែ​អា​មេ​រិ​ក​និង​រុ​ស្ស៊ី​ ប៉ុណ្ណោះ​ដែល​នាំមុខ​នៅ​ក្នុង​វិស័យ​ផលិត​សព្វាវុធ​កាំជ្រួច​មី​សីុលអាច​បំពាក់​ ក្បាល​គ្រាប់​បរមាណូ​។​ មី​សីុល​ទាំងនោះ​ អាច​បាញ់​ចេញពី​នាវាមុជទឹក​ដែល​ លាក់ខ្លួន​នៅ​ក្រោម​បាតសមុទ្រ​។​ មេ​បញ្ជាការ​កងទ័ព​វាយលុក​អា​មេ​រិ​កបាន​បញ្ជាក់​ថា​ ចិន​និង​កូរ៉េ​ខាងជើង​បាន​ ផលិត​កាំជ្រួច​មី​សីុល​បំពាក់​ក្បាល​គ្រាប់​បរមាណូ​ជា​ច្រើន​ប្រភេទ​។​ ចំណែក​ឥណ្ឌា​ និង​ប៉ា​គី​ស្ថាន​ក៏​កំពុង​ផលិត​ដូច​គ្នា​។​

​ចិន​បាន​ចាប់ផ្ដើម​ផលិត​មី​សីុល​ឆ្លង​ ទ្វីប​មាន​កម្រិត​ចំ​គោលដៅ​ខ្ពស់​បំផុត​ អាច​វាយប្រហារ​នៅ​លើ​គោលដៅ​ក្នុង​ ប្រទេស​ជប៉ុន​ និង​ទីតាំង​យោធា​នានា​ របស់​អា​មេ​រិ​ក​។​ លោក​ Ian​ Easton​ ម្ចាស់​អត្ថបទ​សរសេរ​ពី​លទ្ធភាព​វាយ​ ប្រហារ​ សើុបអង្កេត​ របស់​ចិន​ បាន​ បញ្ជាក់​ថា​ ក្រោយ​រយៈពេល​ជា​ច្រើន​ ឆ្នាំ​ដែល​ចិន​បាន​ខិតខំ​ផលិត​បាន​មី​សីុល​ជា​ច្រើន​គ្រាប់​ ច្រើន​ប្រភេទ​ ក្នុង​នោះ​ មាន​មី​សីុលបាញ់​ពីលើ​ដី​ទៅ​គោលដៅ​ លើ​ដី​ CJ-10​ ។​ កាំជ្រួច​មី​សីុល​ប្រឆាំង​ នាវាចម្បាំង​ YJ-62​ របស់​កម្លាំង​ទាហាន​ ជើង​ទឹក​ក៏​ដូច​ជា​កាំជ្រួច​មី​សីុល​ YJ-63​ និង​CJ-20​ របស់​កម្លាំង​ទាហាន​អាកាស​ជាដើម​។​

កងកម្លាំង​កាំភ្លើង​ធំ​របស់​ចិន​មាន​ កាំជ្រួច​មី​សីុល​ជាង​៥០០​ដើម​ ប្រើប្រាស់​ ជើង​ទម្រ​ ពី​៤០​ទៅ​៥៥​ សម្រាប់​មី​សីុល​ CJ-10​ ទាំងនោះ​បាន​ធ្វើ​ឱ្យ​ជប៉ុន​និង​អា​មេ​រិ​ក​ ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ដោយសារ​តែ​វា​បាញ់​បាន​ចម្ងាយ​រហូត​ដល់​ទៅ​១.៥០០​ គីឡូម៉ែត្រ​ អាច​កម្ទេច​គោលដៅ​នៅ​ ក្នុង​ប្រទេស​ជប៉ុន​។​

មន្ដ្រី​ក្រសួងការពារជាតិ​អា​មេ​រិ​ក​ បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ មី​សីុល​របស់​ចិន​អាច​វាយប្រហារ​ទៅ​លើ​ គោលដៅ​នានា​របស់​អា​មេ​រិ​ក​នៅ​ក្នុង​ តំបន់​អាសីុក្នុង​នោះ​មាន​ទីតាំង​ យោធា​ របស់​អា​មេ​រិ​ក​នៅ​លើ​កោះ​Guam​ជាដើម​។​ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អូស្ដ្រាលី​បាន​ បញ្ជាក់​ថា​ ប្រសិនបើ​ចិន​ដាក់​កាំជ្រួច​មី​សីុល​ ទាំងនោះ​នៅ​ក្នុង​ទីតាំង​យោធា​នៅ​លើ​កោះ​សិប្បនិមិត្ដ​ក្នុង​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​នោះ​ ចិន​អាច​វាយប្រហារ​ទាំង​នៅ​ក្នុង​ ទឹកដី​អូស្ដ្រាលី​ផង​ដែរ​។​

​ក្រៅពី​ចិន​ កូរ៉េ​ខាងជើង​ ឥណ្ឌា​ ប៉ា​គី​ស្ថាន​ក៏​បាន​ខិតខំ​ផលិត​មី​សីុល​ឆ្លង​ទ្វីប​មាន​ល្បឿន​ជាង​សំឡេង​ដល់​ទៅ​៣​ដង​ សម្រាប់​កម្ទេច​គោលដៅ​នៅ​ឆ្ងាយ​គេច​ផុត​ពី​ប្រព័ន្ធ​រ៉ា​ដា​របស់​សត្រូវ​។​ នៅ​ក្នុង​ ប្រទេស​តំបន់​អាស៊ាន​វិញ​ វៀតណាម​ ក៏​បាន​ទិញ​មី​សីុល​ពី​ប្រទេស​រុ​ស្ស៊ី​សម្រាប់​ ទប់ទល់​ពេល​មាន​ហេតុការណ៍​អាក្រក់​ កើតឡើង​។​

​អ្វី​ដែល​ពិភពលោក​ព្រួយបារម្ភ​នោះ​គឺ​កាំជ្រួច​មី​សីុល​បំពាក់​ក្បាល​គ្រាប់​បរមាណូ​ របស់​ចិន​ ដោយសារ​តែ​ចិន​មាន​វិវាទ​ ជា​ច្រើន​ជាមួយ​ប្រទេស​ជិតខាង​ជុំវិញ​ដែន​ អធិបតេយ្យ​។​ អ្វី​ដែល​អា​មេ​រិ​ក​ព្រួយ​ បារម្ភ​នោះ​ គឺ​ចិន​កំពុង​សាងសង់​ទីតាំង​ យោធា​កណ្ដាល​សមុទ្រ​ងាយស្រួល​ក្នុង​ ការ​វាយប្រហារ​ទៅ​គ្រប់​ទិស​ទី​។​

​ពេល​នេះ​ចិន​កំពុង​ប្រែក្លាយ​តំបន់​ទឹក​ជ្រៅ​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ ដើម្បី​ធ្វើ​ជាទី​តាំង​សម្រាប់​កម្លាំង​នាវា​ មុជទឹក​ដើរ​ដោយ​ថាមពលបរមាណូ​និង​ ក្លាយជា​ទីតាំង​សម្រាប់​វាយប្រហារ​ អា​មេ​រិ​កដោយ​កាំជ្រួច​មី​សីុល​ឆ្លង​ទ្វីប​ បំពាក់​ក្បាល​គ្រាប់​បរមាណូ​។​

​ជា​ច្រើន​ខែ​កន្លង​មក​ ចិន​បាន​សាងសង់​ កោះ​សប្ប​និមិត្ដ​ និង​ទីតាំង​យោធា​ដោយ​ បើកចំហ​ រនៅ​ដែនសមុទ្រ​ចិន​ភាគ​ខាង​ ត្បូង​។​ បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​ មាន​ វៀតណាម​ ហ្វី​លី​ពិន​ ក៏​ដូច​ជា​អា​មេ​រិ​ក​ បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​ ខុសច្បាប់​ខាងលើ​។​
​អ្នកឯកទេស​យោធា​ និង​សន្ដិសុខ​ បាន​បញ្ជាក់​ថា​ នឹង​មានរឿង​អ្វី​កើតឡើង​ នៅ​បាតសមុទ្រ​ គឺជា​បញ្ហា​គួរ​ឱ្យ​ព្រួយ​ បារម្ភ​បំផុត​។​ ពេល​នេះ​ចិន​បាន​សាង​សង់​ទីតាំង​សម្រាប់​ក្រុម​នាវាមុជទឹក​ដែល​ បាន​បំពាក់​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​ បំពាក់​ ក្បាល​គ្រាប់​បរមាណូ​។​ ការ​ដែល​សាងសង់​ ទីតាំង​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាងត្បូង​ក្នុង​ គោលដៅ​បង្កើត​ជម្រក​សម្រាប់​នាវា​ មុជទឹក​គេច​ផុត​ពី​ការ​ចាប់​បាន​ដោយ​ ប្រព័ន្ធ​រ៉ា​ដា​របស់​អា​មេ​រិ​ក​ ៕​

image

ប្រែសម្រួល៖ ម៉ែវ​ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print