ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ លោក បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម និងប្រគល់ផ្ទះពីរខ្នង។
ផ្ទះពីរខ្នងនេះគឺខាងក្រុមការងារជនបង្គោលទទួលបន្ទុកលើការងារយុវជនចុះជួយស្រុកកងមាសបានជួយកសាង ជូនលោកយាយ ប៉ែន តត (អាយុ ៧២ឆ្នាំ ជាស្ត្រីម៉េមាយ) និងលោកយាយ ខាត់ យ៉ន (អាយុ ៨៩ឆ្នាំ មានកូនពិការម្នាក់)។ ក្រុមការងារក៍បានទទួលសំណើរសុំអណ្តូងទឹកនឹងសំណូមពរមួយចំនួនទៀតដែលក្រុមការងារនឹងដោះស្រាយជូនប្រជាពលរដ្ឋនៅទីនោះក្នុងពេលឆាប់ៗនេះ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញពីភាពស្និទស្នាលស្រឡាញ់គោរពប្រជាពលរដ្ឋគ្រប់ទីកន្លែង និងឆ្លៀតពេលចុះសាកសួរសុខទុក្ខដោយមិនគិតពីថ្ងៃអាទិត្យឬថ្ងៃឈប់សម្រាកនោះឡើយ៕
ដោយ៖ សុខ ខេមរា
...