កូឡំប៊ីចាប់គ្រឿងញៀនទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រមានរហូតដល់ ៨តោន

ចែករំលែក៖

ប៉ូលិសកូឡំប៊ីបានរកឃើញនឹងចាប់បានកូកាអ៊ិន​រហូតដល់​៨តោនមានតម្លៃ​២៤០លានដុល្លារអាមេរិកនៅជិតព្រំដែនជាប់ប្រទេសប៉ាណាម៉ា។
ប្រធានាធិបតីកូឡំប៊ីលោក​ Juan Manuel Santos បានសសេរនៅក្នុងបណ្តាញផ្ទាល់ខ្លួនថា «គ្រឿងញៀនដ៏ធំនោះគឺជាកាសំពងយ៉ាងខ្លាំងទៅលើក្រុមជួញដូរគ្រឿងញៀន»។ នៅក្នុងយុទ្ធនាការបោសសម្អាតក្រុមជួញដូរគ្រឿងញៀន ក្រុមជំនាញបានរកឃើញកូកាអីុនរហូតដល់៨តោនលាក់ទុកនៅក្នុងរូងក្រោមដីស្ថិតនៅក្នុងកសិដ្ឋានដាំដើមចេកមួយនៅក្នុងភូមិ​Turbo ស្រុក​Antioquia ភាគខាងជើងប្រទេសនេះ។ក្រៅពីនេះប៉ូលិសក៏បានចាប់ខ្លួនមនុស្ស​៣នាក់ពាក់ព័ន្ធនិងហេតុការខាងលើផងដែរ។
តាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកូឡំប៊ី​លោក​ Luis Carlos Villegas បញ្ជាក់ថា កូកាអីុន ដែលបានរកឃើញនោះគឺជារបស់ក្រុមជូញដូរគ្រឿងញៀន Usuga ។ កន្លងមកអាមេរិកក៏បានប្រកាសថា​និងផ្តល់ប្រាក់រង្វាន់រហូតដល់​៥លានដុល្លារសម្រាប់បុគ្គលណាដែលអាច​ផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនមេខ្លោងខាងលើ។
តាមតួលេខរបស់អង្គការសហប្រជាជាតិ មានកូកាអីុនរហូតដល់​៤៤២តោនផលិតនៅក្នុងប្រទេសកូឡាំប៊ីជារៀងរាល់ឆ្នាំ ហើយនៅក្នុងឆ្នាំ​២០១៥​ ប៉ូលិសកូឡំប៊ី ចាប់បានកូកាអិនរហូតដល់​២៥២តោន៕​

image image

ដោយ​ មែវ​ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print