ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បាឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ជនសង្ស័យចំនួន២១នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៣ករណីទូទាំងប្រទេស ។ សូមនិយាយថាទេចំពោះគ្រឿងញៀន !
ក្នុងចំណោមជនសង្ស័យទាំងចំនួន២១នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់មនុស្ស ១២នាក់(ស្រី ១នាក់) ,ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់មនុស្ស ៤នាក់ ,ប្រើប្រាស់ ៣ករណី ឃាត់មនុស្ស ៥នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៧ ខែកញ្ញា រួមមាន៖ មេតំហ្វេតាមីន(ម៉ាទឹកកក) ស្មេីនិង ១៨៥,២៦ក្រាម និង៤កញ្ចប់តូច ។
សូមជម្រាបថា ជាលទ្ធផលក្នុងការបង្រ្កាបខាងលើនេះ មានចំនួន ៨អង្គភាពបានចូលរួមបង្ក្រាប៖
ក្នុងនោះនគរបាល៖ ៧អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៣២២,១០ក្រាម។
២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៨,៦២ក្រាម។
៣ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។
៤ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣២ក្រាម។
៥ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៣ក្រាម។
៦ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៧ / ព្រះសីហនុ៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ១១,១៤ក្រាម និងWy ០,១៦ក្រាម។
កងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,១៧ក្រាម។
២ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,១៩ក្រាម និងKe ០,១៧ក្រាម ៕ដោយ៖ស តារា
រូបភាព៖ឯកសារ