លោក កើត ឆែ៖ ប្រកាសចូលកាន់មុខតំណែងថ្មី អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖. នៅរសៀលថ្ងៃពុធ ទី០៧ ខែកញ្ញា ឆ្នាំ២០២២ លោកកើត ឆែ អភិបាលរងរាជធានីភ្នពេញ បានចូលរួមជាតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នៅទីស្នាក់ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង។

   សូមបញ្ជាក់ថា៖ លោកកែវ​ ចាន់​ណា​រិទ្ធ ជាអតីត​ប្រធាន​ទីលាន​ចាក់​សំរាម​ដង្កោ​ និង​អភិបាល​រង​រដ្ឋាករ​សំណល់រឹង​ និង​សំរាមជាអភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញថ្មីជំនួសលោកអ៊ាង សុខឃីមដែលត្រូវបានតែងតាំងជាអភិបាលរងខណ្ឌ។

    នៅក្នុងកម្មវិធីប្រកាសនេះ លោកកើត ឆែ  អភិបាលរងរាជធានីភ្នពេញ បានផ្តាំផ្ញើទៅកាន់លោកអភិបាលរដ្ឋាករថ្មីឱ្យបន្តនិរន្តរភាពការផ្តល់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus), ការផ្តល់សេវាដឹកជញ្ជូនតាមកាណូតសាធារណៈ (Taxi Boat) និងថែរក្សាសមិទ្ធផលនានារបស់រដ្ឋាករ ដែលចាប់តាំងពីឆ្នាំ២០១៥មក បានផ្តល់សេវាដឹកជញ្ជូនសាធារណៈជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រសិទ្ធភាព និងគុណភាព។

      លើសពីនេះទៅទៀត លោកអភិបាល រងរាជធានីក៏បានជម្រាបជូនអង្គពិធីទាំង មូលឱ្យបានជ្រាបថា ការរីកចម្រើននៃវិស័យដឹកជញ្ជូនសាធារណៈជាបន្តបន្ទាប់ ក្នុងរាជធានីភ្នំពេញ អាចធ្វើទៅបានគឺដោយសារការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់នូវ សន្តិភាព ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបអាចទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ និយាយជារួម និងនិយាយដោយឡែកគឺការទទួលបានសេវាដឹកជញ្ជូនសាធារណៈប្រកបដោយប្រសិទ្ធភាពទំនើប និងគុណភាព។ 

    លោកបន្ថែមថា៖ ដូចនេះ ដើម្បីបន្តទទួលបានការអភិវឌ្ឍសេវាដឹកជញ្ជូនសាធារណៈនិងសមិទ្ធផលថ្មីៗទៀតនោះ យើងត្រូវការពារសន្តិភាពនេះទោះក្នុងតម្លៃណាក៏ដោយ ព្រោះសន្តិភាពជារបស់មានតម្លៃដែលមិនអាចកាត់ថ្លៃបាន៕.

 សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print